កត្តាធម្មជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យថ្មនៅតាមប្រាសាទជាច្រើន ប្រឈមនឹងហានិភ័យខ្ពស់

//s9.kh1.co/01/018b670e4f1e40373aa0eb51fc01407085332726.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត

សៀមរាប៖ ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃថ្មបានធ្វើឱ្យថ្មនៅតាមប្រាសាទជាច្រើនប្រឈមនឹងហានិភ័យខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតកម្មវិធីបណ្តុះបណ្តាលជាច្រើន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សជាអ្នកបន្តវេននាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នាក់ងារទេសចរណ៍ដែលកំពុងធ្វើការជាប់ជាប្រចាំនៅតាមប្រាសាទ ក៏មានភារកិច្ចចូលរួមជាចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាដល់អ្នកជំនាញអភិរក្ស ពិសេសទាក់ទងនឹងការអភិរក្សថ្ម។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលអំពីការរៀបចំសណ្តាប់ធ្នាប់ថ្មនៅតាមប្រាសាទ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញជូនភ្នាក់ងារទេសចរណ៍ដើម្បីជាចំណេះដឹងផ្នែកជំនាញបច្ចេកទេស និងយល់ដឹងពីស្ថានភាពថ្មប្រាសាទទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងនៅទីតាំងផ្ទាល់។  

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៤សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ដែលមានទីតាំងនៅប្រាសាទព្រះគោ ដោយមានសិក្ខាកាមចូលរួមចំនួន២០រូប៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ អាជ្ញាធរជាតិអប្សរា
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T