ទំនងអត់? លោក Rangnick ចង់យកអតីតកីឡាករម្នាក់ មកកាន់ Man UTD

//s9.kh1.co/00/005774ec4ac7c34d068411edc017ee640d885543.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

លោក Rangnick ចង់ចុះហត្ថលេខាយកអតីតកីឡាករម្នាក់នេះ មកកាន់ Man UTD

អឺរ៉ុប៖ លោក Ralf Rangnick ដែលជាគ្រូបង្វឹកបណ្ដោះអាសន្នថ្មី របស់ក្លិបបិសាចក្រហម Manchester United ចង់នាំយកខ្សែបម្រើ Amadou Haidara វ័យ២៣ឆ្នាំ របស់ក្លិប RB Leipzig នាទីផ្សារដោះដូរកីឡាករ ខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Haidara 
Haidara 

ពិតណាស់លោក Rangnick ត្រូវបានក្លិបបិសាចក្រហមតែងតាំងជាអ្នកចាត់ការបណ្ណោះអាសន្ន ដោយត្រូវដឹកនាំរហូតដល់ចប់រដូវកាលនេះតែម្ដង ក្រោយពេលលោកបានចាកចេញពីតួនាទីជាប្រធានផ្នែកកីឡា និងអភិវឌ្ឍន៍នៅក្លិបមួយក្នុងប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ លោកក៏បានត្រៀមរួចរាល់ ក្នុងការនាំកីឡាករថ្មីចូល ដើម្បីមកពង្រឹងក្រុម Man United ផងដែរ។

លោក Rangnick និង Haidara
លោក Rangnick និង Haidara

ការសែត The Time បានអះអាងថា អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ៦៣ឆ្នាំរូបនេះ បានដាក់គោលដៅលើកីឡាករ Haidara ដែលជាអតីតកីឡាកររបស់លោក បានចុះហត្ថលេខាយកដោយផ្ទាល់ដៃ កាលនៅដឹកនាំក្លិប RB Leipzig ខណៈតម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិម៉ាលីរូបនេះគឺ ៣៣លានផោន (ឬប្រមាណ៤៣លានដុល្លារ)៕

Haidara 
Haidara 

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T