អីយ៉ាស់! De Gea បានព្រមានរឿងមួយនេះទៅកាន់មិត្តរួមក្រុមខ្លួន មុនជួប Arsenal សប្តាហ៍ក្រោយ

//s9.kh1.co/09/09ebf0752804a706ba3320156efcd4b2152f8870.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

De Gea បានព្រមានរឿងមួយនេះទៅកាន់មិត្តរួមក្រុមខ្លួនឯង មុនជួប Arsenal សប្តាហ៍ក្រោយ

បរទេស៖ កីឡាករ David De Gea បានព្រមានទៅកាន់មិត្តរួមក្រុមខ្លួនឯងនៅ Manchester United ថាត្រូវតែប្រឹងប្រែងទ្វេដង និងខំឱ្យអស់ពីសមត្ថភាព ដើម្បីអាចផ្តួល Arsenal សម្រាប់ការប្រកួតពានរង្វាន់ Premier League នៅថ្ងៃ ព្រហស្បតិ៍ នេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=342,q=100/c9/c9d1dd554db17027e23afc54c3925d012f038ae1.jpg

គួរបញ្ជាក់ថា ក្រុមបិសាចក្រហម នឹងបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុម Arsenal នៅសប្តាហ៍នេះ, ហើយនៅរដូវកាលនេះផងដែរ Man UTD ដូចជាមិនសូវសមប្រកបប៉ុន្មានឡើយ ពោលឆ្លងកាត់ ១៣ ប្រកួតកន្លងមកពួកគេឈ្នះ ៥ ប្រកួត, ស្មើ ៣ និង ចាញ់ ៥ មាន ១៨ ពិន្ទុ ឈរនៅលេខរៀងទី ៨។

https://s9.kh1.co/__image/w=650,h=366,q=100/70/70971b8b4346f0ae1b6e21aea3455df05c9e2fdc.jpg

មុនជួប Arsenal នៅសប្តាហ៍នេះ De Gea បានរៀបរាប់យ៉ាងដូច្នេះថា៖

ខ្ញុំគិតថាបន្ទាប់ពីយើងស្មើជាមួយ Chelsea រួច, វាបានធ្វើឱ្យពួកយើងមានទំនុកចិត្តកាន់តែខ្លាំង។ យើងដឹងថា Arsenal ជាក្រុមមួយខ្លាំង, ពួកគេលេងបានល្អមែនទែន, ពួកគេកំពុងតែឡើងជើងខ្លាំង, ដូច្នេះវានឹងក្លាយជាការប្រកួតដ៏ធំមួយ។... យើងមិនត្រូវចុះចាញ់ទេសម្រាប់ការប្រកួត ២០ ទៅ ២៥ នាទីដំបូង។ យើងត្រូវពង្រឹងប្រព័ន្ធការពារ និងវាយសម្រុកឱ្យបានខ្លាំង។ កីឡាកររបស់យើងបានផ្តល់នូវអ្វីៗគ្រប់បែបយ៉ាង ហើយវាជារឿងល្អណាស់ដែលឃើញកីឡាកររបស់យើងប្រឹងរត់គ្រប់កន្លែង, ត្រូវតែព្យយាមលេង និងព្យាយាមប្រយុទ្ធដើម្បីក្រុម៕

David De Gea

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T