ទំនងអត់? Man City ចង់ចែចូវយកស៊េរីចាស់របស់ Real Madrid រូបនេះ

//s9.kh1.co/fa/fa11b2c86977b196c945db8d51a5b1d718ad9410.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Man City ចង់ទិញយកតារាជួរ​​​មុខរបស់ Real Madrid ម្នាក់​

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺក្លិប Manchester City កំពុងសម្លឹងចង់បានខ្សែបម្រើ Luka Modric នៃក្លិប Real Madrid នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Luka Modric
  ខ្សែបម្រើ Luka Modric

កុងត្រារបស់ Modric ជាមួយ Real Madrid នឹងអស់សុពុលភាពនៅចុងបញ្ចប់រដូវកាកនេះហើយ ដោយលេចឮថាគេនឹងបន្តកុងត្រាថ្មី ប៉ុន្តែសារព័ត៌មាន SuperDeporte បានបង្ហើបឲ្យដឹងថា ភាគីលោក Pep Guardiola ចង់យកម្ចាស់ពាន Ballon d'Or ឆ្នាំ២០១៨ នេះមករួមក្រុម។

  ខ្សែបម្រើ Luka Modric
  ខ្សែបម្រើ Luka Modric

Real Madrid កំពុងចង់ពង្រឹងតំបន់បម្រើដោយបានទិញយក Eduardo Camavinga ពី Rennes និងលេចឮថាចង់ទិញយក Paul Pogba និង Donny van de Beek ផងដូច្នេះទើបគេគិតថាក្លិបកំពុងស្វែងរកអ្នកមកជំនួស Modric ដែលមានវ័យ៣៦ឆ្នាំទៅហើយ។

  ខ្សែបម្រើ Luka Modric
  ខ្សែបម្រើ Luka Modric

លោក Pep គិតថា Luka Modric សក្តិសមនឹងលេងឲ្យ Manchester City ព្រោះគេធ្លាប់មានបទពិសោធន៍លេងនៅ Premier League ដោយធ្លាប់លេងឲ្យ Tottenham Hotspur ចំនួន៤ឆ្នាំដែរ៕

  ខ្សែបម្រើ Luka Modric
  ខ្សែបម្រើ Luka Modric

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T