អ្នកណាគេ? អបអរសាទរកីឡាករម្នាក់នេះឈ្នះពានអ្នកចាំទីល្អជាងគេប្រចាំឆ្នាំរបស់ Yashin

//s9.kh1.co/17/170b05be9a8b06572a3b2f34efbed73e94782c79.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Gianluigi Donnarumma ឈ្នះពានអ្នកចាំទីល្អជាងគេប្រចាំឆ្នាំ

អឺរ៉ុប៖ អ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី និង Paris Saint Germain កីឡាករ Gianluigi Donnarumma បានឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេប្រចាំឆ្នាំ២០២១ក្នុងកម្មវិធី Ballon d'Or កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Gianluigi Donnarumma
  កីឡាករ Gianluigi Donnarumma

ជាការពិតណាស់ កាលពីរដូវកាលមុន Donnarumma បានរួមចំណែកយ៉ាងធំធេងក្នុងការជួយក្រុមជម្រើសជាតិអ៊ីតាឡីឈ្នះពានរង្វាន់ EURO ២០២០ ដោយរូបគេបានសង្គ្រោះបាល់ប៉េណាល់ទីបាន២គ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមជម្រើសជាតិអង់គ្លេស។

  កីឡាករ Gianluigi Donnarumma
  កីឡាករ Gianluigi Donnarumma

សមិទ្ធផលនេះហើយបានជួយឲ្យរូបគេឲ្យឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេប្រចាំឆ្នាំខណៈអ្នកចាំទី Edouard Mendy បានបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ២ Jan Oblak ចំណាត់ថ្នាក់លេខ៣ Ederson លេខ៤ និង Manuel Neuer ឈរនៅលេខ៥៕

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T