រវល់តែរឿង Messi មានដឹងអត់ថា កីឡាការនីមកពីក្រុមណា ឈ្នះ Ballon d’Or ឆ្នាំនេះ?

//s9.kh1.co/61/61b971266377a44c3dcff3c659270905992b4c0a.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

រវល់តែរឿង Messi មានដឹងថាកីឡាការនីមកពីក្រុមណា ឈ្នះ Ballon d’Or ឆ្នាំនេះ?

អឺរ៉ុប៖ កីឡាការនី Alexia Putellas របស់ក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ផ្នែកនារី សម្រាប់ឆ្នាំ២០២១នេះ ដោយកម្មពិធីប្រគល់ពានរង្វាន់ ត្រូវបានធ្វើឡើងនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Putellas  
Putellas  

Putellas ជាប្រធានក្រុម Barcelona ដែលបានជួយឲ្យក្រុមឈ្នះក្រុមតោខៀវ Chelsea ក្នុងពានរង្វាន់ Champions League នារី ឆ្នាំ២០២១នេះ វគ្គផ្ដាច់ព្រ័ត្រ ហើយព្រមទាំងជួយឲ្យឈ្នះពានរង្វាន់ Spanish league និង Cup ចំនួន២ដងដែរ។

កីឡាការនីវ័យ២៧ឆ្នាំរូបនេះ ក៏បានជួយជម្រើសជាតិអេស្បា៉ញកក់កៅអីឡើងទៅលេងពានរង្វាន់ EURO ផ្នែកនារី នាប្រទេសអង់គ្លេសឆាប់ៗនេះ។

Putellas  ក៏ត្រូវបានជ្រើសរើសជាកីឡាការនីល្អបំផុតប្រចាំឆ្នាំ ដោយសហព័ន្ធ UEFA កាលពីខែសីហាផងដែរ។

Putellas  
Putellas  

គួរឲ្យដឹងថា Putellas  គឺជាអ្នកឆ្នាំពានរង្វាន់ Ballon d'Or ផ្នែកនារីទី៣ហើយ គិតចាប់តាំងពីពានរង្វាន់នេះបង្កើតដំបូង ក្នុងឆ្នាំ២០១៨ ប៉ុន្ដែឆ្នាំ២០២០ ត្រូវបានលុបចោលដោយសារជំងឺកូវីដ-១៩ រាតត្បាត៕

Putellas  
Putellas  

ប្រភព besoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T