អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ Robert Lewandowski បានបង្ហោះសារអបអរសាទរចំពោះកីឡាករ Lionel Messi ដែលបានឈ្នះពានរង្វាន់ Ballon d'Or កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នាយប់មិញនេះ ក្នុងការប្រកាសអ្នកឈ្នះពានរង្វាន់ Ballon d'Or គឺ Lewandowski បានត្រឹមបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ២ក្នុងការប្រជែងពាន ខណៈ អ្នកលេខ១ គឺ ជា Messi ដែលជាការឈ្នះពានលើកទី៧របស់គេ។

Lewandowski បាននិយាយថា៖
សូមអបអរសាទរ Leo Messi និង Alexia Putellas ជាអ្នកឈ្នះពានរង្វាន់ Ballon d'Or ២០២១ និង អបអរសាទរចំពោះកីឡាករដែលជាប់ឈ្មោះនៅក្នុងបញ្ជីទាំងអស់។ ខ្ញុំបានឈ្នះពានរង្វាន់ខ្សែប្រយុទ្ធល្អជាងគេប្រចាំឆ្នាំ ហើយ គ្មានកីឡាករណាម្នាក់ដែលអាចឈ្នះពានរង្វាន់ឯត្តជនបានដោយមិនស្ថិតនៅក្នុងក្រុមដែលល្អជាងគេ និង មានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រនៅពីក្រោយឡើយ។ សូមអរគុណសម្រាប់ការគាំទ្រ៕

ប្រភព៖ sportskeeda