អង់គ្លេស៖ លោក Roy Keane និង Jamie Carragher បាននិយាយថា ក្រុមមេឃខៀវ Manchester City នឹងក្លាយជាម្ចាស់ពាន Premier League រដូវកាលនេះសាជាថ្មីបន្ទាប់ពីលើកពាននេះកាលពីរដូវកាលមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅរដូវកាលនេះការប្រកួត Premier League មានភាពស្វិតស្វាញណាស់ដោយក្រុមនីមួយៗដេញពិន្ទុប្រកៀកប្រកិតគ្នាណាស់ ដោយពេលនេះ Chelsea កំពុងកាន់កាប់កំពូលតារាង មាន៣០ ពិន្ទុ, តាមមកដោយ Manchester City នៅលេខរៀងទី២មាន ២៩ ពិន្ទុ ឯចំណាត់ថ្នាក់លេខ៣គឺ Liverpool របស់លោក Jurgen Klopp មាន២៨ពិន្ទុ ឯ Manchester United ធ្លាក់ទៅដល់លេខ៨ មាន ១៨ពិន្ទុក្នុងដៃ។


ដោយឡែកលោក Keane និង Carragher ពិតជាស្ញើចសរសើរទម្រង់លេងរបស់ក្រុមខ្លាំងទាំងបីគឺ Man City, Liverpool និង Chelsea ណាស់ប៉ុន្តែពួកគេជឿថា Man City នឹងនៅតែបន្តគ្រងដំណែងជើងឯក។

លោក Keane បានថ្លែងប្រាប់ Sky Sports ថា៖
កាលពីឆ្នាំមុនខ្ញុំមិនគិតទេថា Man City ឈ្នះ ហើយខ្ញុំសោកស្តាយណាស់ព្រោះពួកគេបានក្លាយជាក្រុមខ្លាំងតាំងពីខែវិច្ឆិកាឆ្នាំមុននិងបានឈ្នះពាននេះយ៉ាងងាយស្រួល។ តែពេលនេះ Liverpool និង Chelsea សុទ្ធតែខ្លាំងតែខ្ញុំនៅតែជ្រើសយក Man City ។
Carragher ក៏បានបន្តថា៖
វាជាសប្តាហ៍មួយដ៏ល្អសម្រាប់ Liverpool ប៉ុន្តែពួកគេនៅតែធ្វើឲ្យរបូតពិន្ទុដូច្នេះខ្ញុំគិតដូច Roy ខ្ញុំគិតថា Man City នឹងលើកពាននេះ។

ប្រភព៖ metro