ច្បាស់ហើយ! ពេលនេះ WHO ព្រមានថា មេរោគបំប្លែងថ្មីអូមីក្រុង ​​មានហានិភ័យខ្ពស់ អាចធ្វើឱ្យករណីឆ្លងកើនឡើងជុំវិញពិភពលោក

//s9.kh1.co/83/83b2c2d09c86b346e9b901188cbc3379da8fdd8b.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រធាន​អង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានបន្តការអំពាវនាវឱ្យមានការជំរុញជាសកល ដើម្បី​ចែក​រំលែកវ៉ាក់សាំងបង្ការកូវីដ១៩ទៅដល់ប្រទេសក្រីក្រ

បរទេស៖ កាលពី​ម្សិលមិញនេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ​មេរោគបំប្លែងថ្មីអូមីក្រុង​ (Omicron) បង្កហានិភ័យខ្ពស់ អាចធ្វើឱ្យករណីឆ្លងកើនឡើងជុំវិញពិភពលោក ហើយវត្តមានមេរោគបំប្លែងថ្មីនេះ អាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ប្រធាន​អង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានបន្តធ្វើការអំពាវនាវឱ្យមានការជំរុញជាសកល​ ក្នុងការចែក​រំលែកវ៉ាក់សាំងបង្ការកូវីដ១៩ទៅដល់ប្រទេសក្រីក្រ។

រូបភាព
រូបភាព

មេរោគបំប្លែងថ្មីអូមីក្រុង ​ត្រូវ​បាន​រក​ឃើញ​នៅ​អាហ្រ្វិក​ខាង​ត្បូង​នៅ​ដើម​ខែ​នេះ ​​​ក្នុងនោះភស្តុតាង​ដំបូង​​​បង្ហាញ​ថា ​វា​មាន​ហានិភ័យ​ខ្ពស់​ ​អាចធ្វើឱ្យករណីឆ្លងកើនឡើងជាថ្មី​។ ទន្ទឹមនឹងនោះ អាហ្រ្វិកខាងត្បូង​ ក៏ទទួលបានកោតសរសើរផងដែរ ចំពោះការរាយការណ៍​ពីវត្តមាននៃមេរោគបម្លែងថ្មីនេះ បានទាន់ពេលវេលា។

រូបភាព
រូបភាព

​គួរឱ្យដឹងដែរថា បច្ចុប្បន្នករណីឆ្លងមេរោគអូមីក្រុង ​ត្រូវ​បាន​គេ​រាយការណ៍​​ក្នុង​ប្រទេស​មួយ​ចំនួន​រួម​មាន ​កាណាដា អង់គ្លេស ព័រទុយហ្គាល់ បែលហ្សិក និង​ហូឡង់។ ហើយក្រុមអ្នកជំនាញបាននឹងកំពុង​ធ្វើការសិក្សា ដើម្បីកំណត់ថាតើ ​វា​ជាប់ទាក់ទងនឹង​កំណើនឡើងនៃករណីឆ្លង វាមានហានិភ័យ​ក្នុងឆ្លងឡើងវិញ និងថាតើវាមានប្រតិកម្មបែបណា ចំពោះវ៉ាក់សាំង៕

រូបភាព
រូបភាព
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T