កប់ណាស់! លោក Pochettino សម្លឹងឃើញកីឡាករគោលដៅ២រូបហើយស្រេច ប្រសិនបើអាចដឹកនាំ Man UTD រដូវកាលក្រោយ

//s9.kh1.co/ea/ea3f9b8b27876012ae51eeac5066c73cb131eb93.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

លោក Pochettino សម្លឹងឃើញកីឡាករគោលដៅ២រូបហើយស្រេច ប្រសិនបើអាចដឹកនាំ Man UTD រដូវកាលក្រោយ

បរទេស៖ លោក Mauricio Pochettino មានបំណងចង់ឱ្យ Manchester United ផ្ទេរយកខ្សែការពារស្លាបស្តាំរបស់ក្រុម Atletico Madrid កីឡាករ Kieran Trippier និង ខ្សែការពារកណ្តាលរបស់ក្រុម Sevilla កីឡាករ Jules Kounde ប្រសិនបើគាត់អាចចាកចេញពីក្រុម Paris Saint-Germain ផ្លាស់មកកាន់ទឹកដី Old Trafford

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jules Kounde
Jules Kounde

ជាការពិតណាស់ Man UTD ទើបតែប្រកាសតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្តោះអាសន្ន ដោយទទួលបានលទ្ធភាពដឹកនាំដល់បញ្ចប់រដូវកាល ក្រោយក្លិបបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង។ យ៉ាងណាមិញ លោក Pochettino ត្រូវបានគេដឹងថា លោកគឺជាបេក្ខភាពឈានមុខគេមួយរូបដែលអាចក្លាយខ្លួនជាគ្រូបង្វឹកអចិន្ត្រៃយ៍របស់ក្រុមបិសាចក្រហមនៅរដូវកាលក្រោយ។

Kieran Trippier
Kieran Trippier

យោងតាមការចុះផ្សាយរបស់កាសែត La Razon បានឱ្យដឹងថា, លោក Pochettino បានដាក់ការស្នើសុំ ដោយចង់បាន Kounde និង Trippier ជាគោលដៅនាំចូលដំបូងសម្រាប់ Man UTD ប្រសិនបើលោកអាចផ្លាស់មកកាន់ទឹកដី Old Trafford។ ហើយក្នុងនោះ Trippier ត្រូវបានគេរំពឹងថា ជាគោលដៅមួយដែលមានសក្តានុពលជាងគេ ដោយសារក្រុមបិសាចក្រហមចង់បានរូបគេស្រាប់ ស្របពេលរូបគេក៏ធ្លាប់ជាកូនសិស្សសំណព្វរបស់អ្នកចាត់ការសញ្ជាតិ អាហ្សង់ទីន ផងដែរ៕

Mauricio Pochettino
Mauricio Pochettino

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T