ពុទ្ធោ! ទាហានកូរ៉េខាងជើង ត្រូវបានចាប់ខ្លួនដោយសាររាំតាម BTS

//s9.kh1.co/c3/c384762921a98ec4dc9cbc7d500569963d025541.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ពុទ្ធោ! ទាហានកូរ៉េខាងជើង ត្រូវបានចាប់ខ្លួន ដោយសារតែរាំតាម BTS

កូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងជើង វ័យ២០ឆ្នាំ ដែលមាននាមត្រកូល Kim ជាមេដឹកនាំកងអនុសេនាតូចនៃក្រុមល្បាត ក្នុងកងពល៩។ ទាហានរូបនេះ ត្រូវបានសមត្ថកិច្ចនៃក្រសួងការពារជាតិកូរ៉េខាងជើង ចាប់ខ្លួន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីលើកកម្ពស់នៃក្រមសីលធម៍នៃកងទ័ព យោធាកូរ៉េខាងជើង ផ្តល់ពេលសម្រាកដល់ទាហាន ២ម៉ោង ក្នុងមួយថ្ងៃ បន្ទាប់ពីបំពេញភារិកិច្ច។ អំឡុងពេលសម្រាក ទាហានដែលមានត្រកូលឈ្មោះ Kim បានរាំឱ្យមិត្តជាទាហានដូចគ្នាមើលលេង។ ក្នុងនោះ លោកធ្វើបែបនេះ ដើម្បីលើកតម្កើងស្មារតីរបស់ទាហាន ដែលកំពុងរងគ្រោះពីបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ១៩។

ការរាំរបស់ទាហានឈ្មោះ Kim នេះ ដើម្បីបង្កការសប្បាយរីករាយ តែបែរជាលោកត្រូវបានចាប់ខ្លួន នៅថ្ងៃបន្ទាប់។ ក្នុងនោះ នាយទាហានរូបនេះ ត្រូវបានចោទប្រកាន់ពី រាំត្រាប់តាមក្រុមចម្រៀង BTS។

ក្នុងអំឡុងពេលសួរចម្លើយ ទាហាន Kim បានបដិសេធថាមិនស្គាល់ BTS  នោះទេ។ លោកថា ក្បាច់ដែលលោករាំនោះ គឺជាក្បាច់រាំដែលលោកធ្លាប់រាំនៅក្នុងស្រុកកំណើតរបស់ខ្លួន។ ទន្ទឹងនេះ ក្រសួងការពារជាតិកូរ៉េខាងជើង បានឱ្យដឹងថា នាយទាហានរូបនេះ ភូតភរ និង បានផ្តន្ទាទោសទាហានខាងលើ ដាក់គុកចំនួន ៣ខែ។

តែយ៉ាងណា ទាហាន Kim ត្រូវបានទទួលស្គាល់ពីស្នាដៃល្អកន្លងមកពីមន្ត្រីទាហានយោធាផ្សេងៗ ដូច្នេះ រូបគេរួចខ្លួនពីការកាត់ទោសធ្ងន់ធ្ងរ។ ប្រសិន​បើ​គាត់​មិន​សូវ​មានមុខមាត់នៅក្នុងជួរកងទ័ព គាត់​អាច​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ពី​បក្ស​កុម្មុយនិស្តកូរ៉េខាងជើង។

សូមរំលឹងផងដែរថា ទាហាន Kim មិនមែនជាទាហានកូរ៉េខាងជើងដំបូងគេ ដែលត្រូវបានចាប់ខ្លួនពីបទរាំតាមបទចម្រៀង BTS នោះទេ។ កាលពីខែសីហា ឆ្នាំ ២០២០ ទាហានកូរ៉េខាងជើង ៣រូប ក៏ត្រូវបានចាប់ខ្លួនពីបទស្តាប់ និងរាំបទ “Blood, Sweat, & Tears”របស់ BTS ដែរ៕

BTS
BTS
BTS
BTS
BTS
BTS
BTS
BTS

ប្រភព៖ koreaboo

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T