ចុម! Barcelona ចង់វ៉ៃចេញកីឡាកររូបនេះ ត្រឹមតម្លៃ ១០លាន

//s9.kh1.co/bd/bd36af80c17b21f991e6c01cd2009af2d7be3c55.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

លិបអ្នកមានបុណ្យ ​Barcelona គ្រោងនឹងលក់កីឡាករ Clement Lenglet នាទីផ្សារដោះដូរកីឡាកររដូវរងារ ខែមករាខាងមុខនេះ ហើយនឹងលក់ត្រឹមតែតម្លៃ ១០លានអឺរ៉ូប៉ុណ្ណោះ។

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ ​Barcelona គ្រោងនឹងលក់កីឡាករ Clement Lenglet នាទីផ្សារដោះដូរកីឡាកររដូវរងារ ខែមករាខាងមុខនេះ ហើយនឹងលក់ត្រឹមតែតម្លៃ ១០លានអឺរ៉ូ (ឬប្រមាណ១១លានដុល្លារ) ប្រសិនបើក្លិប Sevilla ដែលជាអតីតក្លិបរបស់ខ្សែការពារសញ្ជាតិបារាំងរូបនេះ ទិញយកវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lenglet 
Lenglet 

ជាការពិតណាស់ Lenglet បានមកចូលរួមជាមួយ Barcelona កំលុងខែកក្ដដា ឆ្នាំ២០១៨ បន្ទាប់ពីជោគជ័យជាមួយក្លិប Sevilla នៅរដូវកាល២០១៧-២០១៨។ រូបគេបានជាប់ជម្រើសដំបូងយ៉ាងទៀងទាត់ ពេលមកដល់ Camp Nou ដំបូងៗ និងរហូតបានជាប់ជម្រើសជាតិបារាំងទៀតផង។

ទោះជាយ៉ាងណា មួយរយៈធំចុងក្រោយនេះ ខ្សែការពារវ័យ២៦ឆ្នាំរូបនេះ ហាក់លែងទទួលបានការទុកចិត្ដពីសំណាក់គ្រូបង្វឹក Barcelona ទៀតហើយ ដោយបានក្លាយជាជម្រើសបន្ទាប់ បន្ទាប់ពីខ្សែការពារ Gerard Pique, Eric Garcia, Ronald Araujo និង Oscar Mingueza។

Lenglet កាលនៅក្លិប Sevilla 
Lenglet កាលនៅក្លិប Sevilla 

Lenglet ទើបលេងបាន៤៦០នាទីប៉ុណ្ណោះ ក្នុងរដូវកាលថ្មីនេះ ហើយក៏ពុំទទួលបានការពេញចិត្ដពីលោក Xavi ដែលជាគ្រូបង្វឹកថ្មីផងដែរ ហើយវាមិនមែនជារឿងចម្លែកទេ ដែល Barcelona បើកលក់រូបគេនាទីផ្សារដោះដូរខាងមុខ៕

ប្រភពsportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T