មិនខ្វល់ភ្នែកគេ តារាខ្មែរប៉ុន្មានដួងនេះ សម្រេចចិត្តយកកូន ក្រោយភ្ជាប់ពាក្យរួច តែគ្រួសារក្តីសុខខ្លាំង

//s9.kh1.co/45/45582ff998dad787ef64a42de23d81224a1037e4.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

មិនខ្វល់ភ្នែក និងក្រសែភ្នែកមហាជនឡើយ តារាខ្មែរប៉ុន្មានដួងនេះ សម្រេចចិត្តយកកូន ក្រោយភ្ជាប់ពាក្យរួច តែគ្រួសារមានក្តីសុខខ្លាំង

រាជធានីភ្នំពេញ ៖ ពិតណាស់ កំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ មិនថា តារាខ្មែរឫប្រជាជនធម្មតាឡើយ សុទ្ធសឹងតែ ត្រូវពន្យារពេលនៃការរៀបការ ដោយសារការជួបជុំត្រូវបាន រាជរដ្ឋាភិបាលតម្រូវឲ្យមាន ការកាត់បន្ថយចំនួនអ្នកចូលរួម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកត្រឡប់មកមើលវិស័យសិល្បៈខ្មែរវិញ តារាមិនតិចគូឡើយ ដែលបាន សម្រេចចិត្តដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យ ក្រាបក្បាលដល់កន្ទេលនិង ទទួលដឹងឮពីមេបា ចាប់ដៃគ្នាដូចគូស្វាមីភរិយា រហូតដល់សម្រេចចិត្ត រស់នៅក្រោមដំបូលផ្ទះតែមួយ។

ទន្ទឹមនឹងនេះ ដោយសារតែ ទំហំចិត្តស្រឡាញ់ភរិយានិងស្វាមីខ្លាំង តារាខ្មែរប៉ុន្មានដួងនេះ មិនខ្វាយខ្វល់ពីក្រសែភ្នែកមហាជន សម្តីមនុស្សជុំវិញខ្លួន សម្រេចចិត្តយកកូន មុនពេលរៀបការ តែងាកទៅមើល ជីវិតគ្រួសារវិញនោះ ពិតជា សុភមង្គលខ្លាំង រីឯការងារសិល្បៈ មុខជំនួញវិញ រឹងតែទទួលបានផលកាក់កបខ្លាំង រហូតដល់ថ្នាក់ ធ្វើឲ្យមហាជន កោតសរសើរពីជីវិតគ្រួសារតារាខ្មែរប៉ុន្មានដួងនេះ ខណៈនៅក្មេងៗសោះ តែចេះរៀបចំគ្រួសាររស់នៅយ៉ាងមានក្តីសុខ ទោះបីយ៉ាងនេះក្តី តារាខ្មែរទាំងនេះ សុទ្ធសឹងតែ ធ្លាប់បង្ហើបថា នឹងចូលរោងរៀបការ បន្ទាប់ពី ស្ថានភាពកូវីដមាន ភាពល្អប្រសើរខ្លាំងជាងនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

១. តារាចម្រៀង ពេជ្រ សូលីកា និងស្វាមី

រូបភាព
រូបភាព
រូបភាព
រូបភាព

២. តារាសម្តែង សុផា លីនដា និងស្វាមី

រូបភាព
រូបភាព
រូបភាព
រូបភាព

៣. តារាចម្រៀង អ៊ីណូ និងភរិយា

រូបភាព
រូបភាព
រូបភាព
រូបភាព

៤. តារាសម្តែង វី ជីវ័ន្ត និងភរិយា

រូបភាព
រូបភាព
រូបភាព
រូបភាព
ពេជ្រ សូលីកាអ៊ីណូសុផា លីនដាវី ជីវ័ន្ត
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T