ទើបមកដល់សោះនឹង! Depay អាចនឹងចាកចេញពី Barca ក្រោយក្លិបយក្សមួយនេះហ៊ានបោះតម្លៃផ្ទេរ ៤០ លានអឺរ៉ូ

//s9.kh1.co/95/95aa16e539a57d48bf5132c43a62ace4f702e20e.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

Depay អាចនឹងចាកចេញពី Barca ក្រោយក្លិបយក្សមួយនេះហ៊ានបោះតម្លៃផ្ទេរ ៤០ លានអឺរ៉ូ

បរទេស៖ ក្លិប AS Roma ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់គោលដៅចង់បានកីឡាករ Memphis Depay ពីក្លិប Barcelona នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Memphis Depay
Memphis Depay

ជាការពិតណាស់ កាលពីខែ មិថុនា កន្លងទៅខ្សែប្រយុទ្ធឆ្នើមសញ្ជាតិ ហូល្លង់ បានផ្លាស់ចេញពីក្រុម Lyon មកចូលរួមជាមួយ Barca ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីផុតកុងត្រាជាមួយក្លិបចាស់, ក្នុងនោះរូបគេទទួលបានសិទ្ធពាក់អាវលេខ ៩ នៅទឹកដី Camp Nou, ហើយសម្រាប់ការបង្ហាញខ្លួនចំនួន ១៤ ប្រកួតនៅក្របខណ្ឌ La Liga កន្លងមក គេស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់ និងបញ្ជូនបាន ២លើក។

Memphis Depay
Memphis Depay

យោងតាមសេចក្តីរាយការណ៍របស់កាសែត El Nacional បានឱ្យដឹងថា Roma ឥឡូវនេះកំពុងចាប់អារម្មណ៍ចង់បាន Depay មកកាន់លីគ Serie A ហើយពួកគេជឿជាក់ថា Barca នឹងអាចលក់ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំខាងលើ ដោយសារបច្ចុប្បន្នក្រុមអ្នកមានបុណ្យកំពុងជួបប្រទះនូវវបត្តិហិរញ្ញវត្ថុ, ខណៈក្រុមចចកបណ្តើរកូនហ៊ានផ្តល់តម្លៃផ្ទេរចំនួន ៤០ លានអឺរ៉ូ ឬប្រមាណជា (៤៥ លានដុល្លា) សម្រាប់ខ្សែប្រយុទ្ធឆ្នើមរូបនេះ៕

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T