ក្ដៅក្រហាយណាស់! អ្នកគាំទ្រ Chelsea នាំគ្នាថាក្រុមគេមិនអាចឈ្នះពានទេបើសិននៅតែបន្តដាក់ឲ្យម្នាក់នេះចូលលេង

//s9.kh1.co/c2/c28b7a60a1663ae26ea88cb1e8e59e4a53fb3300.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកគាំទ្រ Chelsea នាំគ្នារិះគន់​​​កីឡាកររូបនេះ​យ៉ាសចាស់ដៃ

អង់គ្លេស៖ អ្នកគាំទ្ររបស់ក្លិបតោខៀវ Chelsea បាននាំគ្នារិះគន់ខ្សែប្រយុទ្ធ Timo Werner ថាគេពិតជាលេងអន់ណាស់ក្នុងការប្រកួតទល់នឹង Manchester United នៅថ្ងៃទី២៨ខែវិច្ឆិកាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Timo Werner 
  ខ្សែប្រយុទ្ធ Timo Werner 

ក្រុមរបស់លោក Thomas Tuchel លេងបានស្មើ ១ ទល់នឹង១ ជាមួយ Manchester United ដែលដឹកនាំដោយលោក Michael Carrick ដោយ Jorginho ស៊ុតប៉េណាល់ទីបានមួយគ្រាប់តាមស្មើគ្រាប់របស់ Jadon Sancho

ការប្រកួត រវាង Manchester United  និង Chelsea
ការប្រកួត រវាង Manchester United និង Chelsea

យ៉ាងណាមិញ ខ្សែប្រយុទ្ធ Timo Werner បានចូលលេងក្នុងការប្រកួតនេះពេញ៩០នាទីប៉ុន្តែអ្នកគាំទ្ររបស់ Chelsea ពិតជាពិបាកភ្នែកនឹងទម្រង់លេងរបស់គេជាខ្លាំង។

ការប្រកួត រវាង Manchester United  និង Chelsea
ការប្រកួត រវាង Manchester United  និង Chelsea

ចប់ការប្រកួត Chelsea ចែកពិន្ទុស្មើជាមួយ Man UTD ដោយក្រុមនេះនៅឈរកំពូលតារាងដដែល ប៉ុន្តែឈ្នះក្រុម Manchester City ដែលឈរនៅលេខ២ តែ ១ពិន្ទុប៉ុណ្ណោះ។

ការប្រកួត រវាង Manchester United  និង Chelsea
ការប្រកួត រវាង Manchester United និង Chelsea

ដោយឡែក អ្នកគាំទ្រក្នុងបណ្ដាញសង្គម Twitter ថា៖

គេមាន DNA របស់ Morata នៅក្នុងខ្លួនគេ។

អ្នកគាំទ្រ Chelsea

ពួកយើងគ្មានថ្ងៃបានឈ្នះពានទេបើសិននៅតែបន្តពឹងផ្អែកលើគេ។ គេជាអ្នកទទួលខុសត្រូវរឿងដែល Lampard ត្រូវបណ្ដេញ ក្នុងគំនិតខ្ញុំ។

អ្នកគាំទ្រ Chelsea

ម្នាក់នេះមិនអាចធ្វើជាខ្សែប្រយុទ្ធកណ្ដាលបានទេ

អ្នកគាំទ្រ Chelsea
  ខ្សែប្រយុទ្ធ Timo Werner 
  ខ្សែប្រយុទ្ធ Timo Werner 

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T