អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi បានសារភាពថា ខ្លួនពិតជាសប្បាយរីករាយខ្លាំងណាស់ចំពោះការឈ្នះពានរង្វាន់ Ballon d'Or កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីយប់មិញនេះ Messi បានយកឈ្នះសម្លេងឆ្នោតរបស់ Robert Lewandowski និង Jorginho ដើម្បីគ្រងពានរង្វាន់ Ballon d'Or ជាលើកទី៧របស់ខ្លួន និង ប្រហែលជាកំណត់ត្រាដែលគ្មានរណាម្នាក់អាចធ្វើបាន។

Messi បាននិយាយថា៖
នៅថ្ងៃនេះខ្ញុំកំពុងនៅឯទីក្រុងប៉ារីស ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន។ ខ្ញុំចង់បន្តប្រយុទ្ធ និង ឈានទៅដល់គោលដៅថ្មីៗរបស់ខ្ញុំ។ ខ្ញុំមិនដឹងថាប៉ុន្មានឆ្នាំទៀតទេ ប៉ុន្តែ ខ្ញុំកំពុងរីករាយចំពោះខ្លួនឯង។ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំនៅ Barcelona, PSG និង ក្រុមជម្រើសជាតិអាហ្សង់ទីន៕

ប្រភព៖ Fabrizio Romano