អឺរ៉ុប៖ ខ្សែការពារក្លិប Chelsea កីឡាករ Thiago Silva បានបង្ហាញការយល់ឃើញថា ការការពារទល់នឹង Cristiano Ronaldo គឺ ងាយស្រួលជាងការបិទ Lionel Messi។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ខ្សែការពារសញ្ជាតិប្រេស៊ីលខាងលើ ធ្លាប់បានលេងទល់ជាមួយនឹងខ្សែប្រយុទ្ធលំដាប់កំពូលៗជាច្រើនរូប កាលលេងនៅ AC Milan, Paris Saint Germain និង បច្ចុប្បន្ន Chelsea ហើយ រូបគេក៏ត្រូវបានគេសួរឲ្យជ្រើសរើសមួយរវាង Ronaldo ឬ Messi តើកីឡាករមួយរូបណាពិបាករារាំងជាង។

Silva បាននិយាយថា៖
ភាពខុសគ្នារបស់កីឡាករទាំងពីរ គឺ Messi គាត់ពិបាកបិទណាស់ក្នុងស្ថានភាពបាល់ ១ទល់នឹង១ ឬ ២ទល់នឹង១។ ជាមួយ Ronaldo ខ្ញុំគិតថាវាមិនងាយស្រួលប៉ុន្មានទេ ប៉ុន្តែ គាត់ត្រូវការកីឡាករម្នាក់បានហើយដើម្បីបិទគាត់ និង ម្នាក់ទៀតចាំប្រមាញ់តាមក្រោយ។ ខ្ញុំជឿជាក់ថា Messi ពិបាកក្នុងការបិទជាង Ronaldo៕

ប្រភព៖ thesun