អីយ៉ាស់! ស្ងាត់ៗ តារាចម្រៀង Pink ប្រកាសសុំរបស់មួយពី Ronaldo

//s9.kh1.co/98/988dfff070fdb99fefdbe0308b79526f72e5043d.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

តារាចម្រៀង Pink បង្ហោះ​​​សារសុំរបស់​​មួយពី Ronaldo

អាមេរិក៖ តារាចម្រៀងអាមេរិកដ៏ល្បីល្បាញគឺអ្នកនាង Pink បានសរសេរសារមួយក្នុងបណ្ដាញសង្គម Twitter ដោយប្រកាសស្នើសុំអាវកីឡាពីរដែលមានហត្ថលេខាពី Cristiano Ronaldo ដោយសារក្មេងៗដែលនាងបានជួយឧបត្ថម្ភចង់បានជាកាដូថ្ងៃបុណ្យណូអែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀង Pink
តារាចម្រៀង Pink
  ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo
  ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo

Ronaldo មិនត្រឹមតែខ្សែប្រយុទ្ធឆ្នើមនៅលើទីលាននោះទេ គេក៏ជាមនុស្សម្នាក់ដែលចូលចិត្តការងារសប្បុរសនិងតែងតែផ្ញើសារលើកទឹកចិត្តក្មេងៗមកពីជុំវិញពិភពលោកនិងបរិច្ចាគប្រាក់ចូលមូលនិធិសប្បុរសធម៌ផងដែរ។

ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo និងក្មេងៗ
ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo និងក្មេងៗ

ក្រៅពីនោះ Ronaldo ក៏ជាទូតសុឆន្ទៈរបស់ អង្គការ Unicef, World Vision និង Save Children ទៀតផង។

ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo និងក្មេងៗ
ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo និងក្មេងៗ

អ្នកនាង Pink បានសរសេរសារថា៖

សួស្ដី @Cristiano ខ្ញុំបានជួយឧបត្ថម្ភក្មេងពីរបីនាក់ហើយសម្រាប់កាដូណូអែលឆ្នាំនេះគឺពួកគេមិនចង់បានអីផ្សេងក្រៅពីអាវកីឡាកររបស់អ្នកទេ។ ពួកគេមិនមានអីច្រើនទេប៉ុន្តែខ្ញុំចង់ធ្វើឲ្យសេចក្ដីប្រាថ្នាគេបានសម្រេច។ តើអ្នកអាចជួយផ្ញើអាវខ្លះដើម្បីផ្លាស់ប្ដូរជីវិតពួកគេទេ? ខ្ញុំដឹងថាអ្នកធ្វើរឿងអស្ចារ្យជាច្រើនប៉ុន្តែ...

តារាចម្រៀង Pink
តារាចម្រៀង Pink
តារាចម្រៀង Pink

បន្ទាប់មក Cristiano Ronaldo  ក៏បានឆ្លើយតបទៅវិញថា៖

សួស្ដី @Pink ខ្ញុំសប្បាយចិត្តក្នុងការជួយ ខ្ញុំនឹងរៀបចំអាវដែលមានហត្ថលេខាខ្ញុំសម្រាប់ក្មេងៗ វាមិនមែនជាបញ្ហាទេ។ សូមអបអរសាទរដែលធ្វើឲ្យរឿងនេះកើតឡើង

ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo
  ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo
  ខ្សែ​​​​ប្រយុទ្ធ Cristiano Ronaldo

Pink ក៏បានតបទៅវិញថា៖

វាពិតជាអស្ចារ្យណាស់ហើយខ្ញុំពិតជាដឹងគុណអ្នកណាស់!អ្នកជាមនុស្សអស្ចារ្យបំផុត!

តារាចម្រៀង Pink

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T