នៅក្រោម Kante ទៀត! មកដឹងចំនួនពិន្ទុ ដែល Ronaldo ទទួលបាន សម្រាប់ពាន Ballon d’Or ឆ្នាំនេះ

//s9.kh1.co/a1/a199e055b5c3ef8763006f2865a0887591531e99.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

មកដឹងចំនួនពិន្ទុរបស់ Ronaldo ដែលគេបោះឆ្នោតឲ្យ សម្រាប់ពាន Ballon d’Or ឆ្នាំនេះ។

អឺរ៉ុប៖ ពិតណាស់ ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីន Lionel Messi បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១នេះ ក្រោយទទួលបានពិន្ទុបោះឆ្នោតច្រើនជាងគេ ចំនួន ៦១៣ពិន្ទុ ហើយវាជាពានរង្វាន់លើកទី ៧ សម្រាប់អាជីពរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi 
Messi 

ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់ខាងលើ លើកចុងក្រោយនៅឆ្នាំ២០១៧ ទទួលបានពិន្ទុត្រឹមតែ ១៧៨ពិន្ទុ ធ្វើឲ្យគាត់ឈរនៅលេខរៀងទី ៦ឯណោះ ពោលបន្ទាប់ពីខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea ទៅទៀត ដែលទទួលបាន ១៨៦ពិន្ទុ។

Ronaldo 
Ronaldo 

ខាងក្រោមនេះ ជាលទ្ធផលបោះឆ្នោតរបស់កីឡាករចំនួន១០នាក់ ដែលបានប្រជែងពានរង្វាន់ ​Ballon d’Or ឆ្នាំ២០២១នេះ៖

១. Lionel Messi ទទួលបាន ៦១៣ពិន្ទុ

២. Robert Lewandowski ទទួលបាន ៥៨០ពិន្ទុ

៣. Jorginho ទទួលបាន ៤៦០ពិន្ទុ

៤. Karim Benzema ទទួលបាន ២៣៩ពិន្ទុ

៥. N'Golo Kante ទទួលបាន ១៨៦ពិន្ទុ

៦. Cristiano Ronaldo ទទួលបាន ១៧៨ពិន្ទុ

៧. Mohamed Salah ទទួលបាន ១២១ពិន្ទុ

៨. Kevin De Bruyne ទទួលបាន ៧៣ពិន្ទុ

៩. Kylian Mbappe ទទួលបាន ៥៨ពិន្ទុ

១០. Gianluigi Donnarumma ទទួលបាន ៣៦ពិន្ទុ ៕

ប្រភពsportingnews

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T