បរទេស៖ បន្ទាប់ពីឈ្នះពាន Ballon d’Or ឆ្នាំ ២០២១, Lionel Messi ជឿជាក់ថា France Football គួរតែប្រគល់ពាន Ballon d’Or ឆ្នាំ ២០២០ ទៅឱ្យ Robert Lewandowski, ខណៈការប្រកួតប្រជែងឆ្នាំនេះ ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich ទទួលបានចំណាត់ថ្នាក់ត្រឹមលេខ ២ ប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររម្លឹកថា នៅរដូវកាល ២០១៩-២០២០ Lewandowski ស៊ុតបញ្ចូលទីបានចំនួន ៥៥ គ្រាប់, ចំណែកឯរដូវកាល ២០២០-២០២១ រូបគេរកបាន ៤៨ គ្រាប់ និងបច្ចុប្បន្ននៅរដូវកាលនេះរូបគេកំពុងមាន ២៥ គ្រាប់នៅក្នុងដៃ។ ទោះបីជាយ៉ាងណាក៏ដោយ កំលុងឆ្នាំ ២០២០ France Football បានលុបពាននេះចោល ដោយសារតែមានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩, ស្របពេលជាមួយគ្នានោះ ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ ត្រូវបានគេគិតថាគឺសក្តិសមនឹងឈ្នះឯកត្តជនកំពូលមួយនេះខ្លាំងបំផុត។

ក្រោយពេលទទួលពាន Ballon d’Or ឆ្នាំ ២០២១ ជាផ្លូវការ, Messi បានលើកឡើងយ៉ាងដូច្នេះថា៖
ខ្ញុំចង់ប្រាប់ទៅកាន់ Lewandowski ថា ខ្ញុំពិតជាមានកិត្តិយសណាស់ដែលអាចធ្វើជាគូប្រជែងជាមួយគាត់។ អ្នកសមនឹងឈ្នះពាន Ballon d’Or ខ្លាំងណាស់។ កាលពីឆ្នាំមុនអ្នកគ្រប់គ្នាសុទ្ធតែគាំទ្រឱ្យអ្នកឈ្នះពានរង្វាន់មួយនេះ។ ខ្ញុំគិតថា France Football គួរតែប្រគល់ពាន Ballon d’Or ឱ្យទៅអ្នក ហើយអ្នកពិតជាសក្តិសមខ្លាំងណាស់...៕

ប្រភព៖ Marca