អុញនោះ! ខ្សែប្រយុទ្ធរូបនេះបានបង្ហាញទឹកមុខមិនសប្បាយចិត្តនឹងលទ្ធផល Ballon d'Or

//s9.kh1.co/d1/d13042342604918374494939752d663c4423f7a6.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

ខ្សែប្រយុទ្ធមួយ​​​រូបបង្ហាញ​​​ទឹកមុខខឹងសម្បារនឹងលទ្ធផល Ballon d'Or

បារាំង៖ ខ្សែប្រយុទ្ធ Kylian Mbappe នៃក្លិប Paris Saint-Germain ត្រូវបានគេសង្កេតឃើញថាមានទឹកមុខមិនសប្បាយចិត្តបន្ទាប់ពីពិធីករប្រកាសថារូបគេបានជាប់ត្រឹមចំណាត់ថ្នាក់លេខ៩ ក្នុងការបោះឆ្នោតយកពាន Ballon d'Or ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

កីឡាករវ័យ២២ឆ្នាំរូបនេះរួមទាំងបេក្ខភាពទាំង២៩រូបទៀតរួមមាន Lionel Messi, Robert Lewandowski, Cristiano Ronaldo, Karim Benzema ជាដើមសុទ្ធតែមានឈ្មោះ​​​​ប្រជែងយកពាននេះ ប៉ុន្តែ Mbappe រំពឹងទុកថាគេមិនមែនជាអ្នកឈ្នះពាន Ballon d'Or ឆ្នាំ២០២១នេះទេ។

ពាន Ballon d'Or 
ពាន Ballon d'Or 

យ៉ាងណាមិញ Mbappe បានជាប់ត្រឹមចំណាត់ថ្នាក់់លេខ៩ដែលធ្វើឲ្យគេមានការមិនសប្បាយចិត្តព្រោះរំពឹងទុកថាខ្លួនឯងប្រហែលជាជាប់ចំណាត់ថ្នាក់ល្អជាងនេះស្របពេល Kevin de Bruyne, Mohamed Salah, Cristiano Ronaldo, N'Golo Kante និង Karim Benzema សុទ្ធតែជាប់ចំណាត់ថ្នាក់លើគេ។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

គួរបញ្ជាក់ផងដែរថា Kylian Mbappe ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៧ នៅការបោះឆ្នោត Ballon d'Or កាលឆ្នាំ២០១៧ មុននឹង ជាប់លេខ៤នៅឆ្នាំ២០១៨ ហើយឆ្នាំ២០១៩ កីឡាករសញ្ជាតិបារាំងរូបនេះជាប់លេខ៦ ឯឆ្នាំ២០២០ គឺពិធីទទួលពាន Ballon d'Or ត្រូវបានផ្អាកផងដែរ។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ដោយឡែក ម្ចាស់ពាន Ballon d'Or ឆ្នាំ២០២១នេះបានទៅលើ ខ្សែប្រយុទ្ធ Lionel Messi ដែលបំបែកកំណត់ត្រាក្លាយជាកីឡាករដែលទទួលពាននេះដល់ទៅ៧ ខណៈលេខ២បានទៅលើ Robert Lewandowski ហើយលេខ៣បានទៅលើ Jorginho នៃក្រុម Chelsea ៕

  ខ្សែប្រយុទ្ធ Lionel Messi 
  ខ្សែប្រយុទ្ធ Lionel Messi 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T