និយាយចឹងបានទៀត! Messi ថា ខ្លួនឈឺចាប់ណាស់ពេលឃើញកីឡាកររូបនេះឈ្នះ Ballon d'Or

//s9.kh1.co/c8/c8acd6665f42de58c437254173c649b30e4e5220.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

Lionel Messi ថា ខ្លួនឈឺចាប់ណាស់ពេលឃើញ Cristiano Ronaldo ឈ្នះ Ballon d'Or ក្នុងឆ្នាំ២០១៧

អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi បានសារភាពថា ខ្លួនពិតជាមានអារម្មណ៍ឈឺចាប់ណាស់នៅពេលដែលកីឡាករ Cristiano Ronaldo តាមស្មើកំណត់ត្រាឈ្នះ Ballon d'Or របស់ខ្លួននៅក្នុងឆ្នាំ២០១៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ជាការពិតណាស់ កាលពីឆ្នាំ២០១៧ ពានរង្វាន់ Ballon d'Or គឺ ត្រូវបាន Ronaldo ជាអ្នកឈ្នះធ្វើឲ្យគេអាចតាមស្មើកំណត់ត្រាឈ្នះ៥ដងរបស់ Messi ប៉ុន្តែ យ៉ាងណាក្តី នៅក្នុងឆ្នាំ២០១៩ កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ ក៏បានឈ្នះវាជាលើកទី៦ និង ឈ្នះម្តងទៀតជាលើកទី៧កាលពីយប់មិញ។

កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

Messi បាននិយាយថា៖

ខ្ញុំពិតជាមានការកោតសរសើរចំពោះខ្លួនឯងដែលអាចឈ្នះពានរង្វាន់ Ballon d'Or ចំនួនប្រាំ និង ជាមនុស្សម្នាក់គត់ដែលអាចធ្វើវាបាន។ យ៉ាងណាក្តី​ ខ្ញុំសូមសារភាពថា ខ្ញុំមានអារម្មណ៍ឈឺចាប់នៅពេលដែល Ronaldo តាមស្មើកំណត់ត្រារបស់ខ្ញុំ៕

កីឡាករ Lionel Messi
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T