កម្ពុជាផ្ដល់ជំនួយ ​១៣លានដុល្លារ រួមទាំងជំនួយផ្សេងទៀតដល់​ឡាវ

//s9.kh1.co/8c/8c2776b8fcb843944ed1e7d334a54efa755966b0.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែល​ក្នុងនោះ​ ៣​លាន​ដុល្លារ​ ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​១០​លាន​ដុល្លារ​ទៀត​ ​ជាថវិការបស់សប្បុរសជនកម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ ហើយក៏​មានការ​ផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​ឡាវ​នូវ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៥០​ម៉ឺន​ដូ​ស និង​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​២​គ្រៀង​ថែមទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសផ្តល់ជំនួយ​នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាល​​ ក៏បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូស ​ជូនដល់រដ្ឋាភិបាលឡាវផងដែរ ដើម្បីរួមចំណែក​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T