អង់គ្លេស៖ ម្ចាស់ពានបាល់មាស Ballon d'Or ៥សម័យគឺ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារច្រានចោលរឿងដែលលោក Pascal Ferre ដែលជាថ្នាក់ដឹកនាំមួយរូបរបស់ France Football បាននិយាយថា Ronaldo ចង់ឈ្នះ Ballon d'Or ឲ្យបានច្រើនជាង Messi ក្នុងអាជីពរបស់គេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ferre បាននិយាយបែបនេះកាលពីពេលថ្មីៗនេះ ខណៈដែលកាលពីយប់ថ្ងៃទី៣០ខែវិច្ឆិកានេះគឺ Ronaldo ពុំមានវត្តមានក្នុងពិធីប្រកាសអ្នកឈ្នះបាល់មាស Ballon d'Or ឆ្នាំ២០២១ នោះឡើយ។

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានបង្ហោះសារបកស្រាយពីរឿងនេះថា៖
លទ្ធផលថ្ងៃនេះបានពន្យល់ថាហេតុអ្វីបានជា Pascal Ferre ដែលបាននិយាយថាខ្ញុំធ្លាប់គេថាខ្ញុំចង់បញ្ចប់អាជីពដោយធ្វើយ៉ាងណាឈ្នះពាន Ballon d'Or ឲ្យច្រើនជាង Lionel Messi ។ការពិត Pascal Ferre បានកុហក គេបានប្រើប្រាស់ឈ្មោះរបស់ខ្ញុំដើម្បីផ្សព្វផ្សាយពីខ្លួនឯងនិងស្ថាប័នដែលគេធ្វើការឲ្យ។ វាពិតជាមិនអាចទទួលយកបានទេដែល មនុស្សម្នាក់ដែលត្រូវទទួលរ៉ាប់រងលើការផ្ដល់ពានដែលសំខាន់បែបនេះទៅជាកុហកដូច្នេះទៅវិញ វាពិតជាទង្វើមិនផ្ដល់ការគោរពដល់មនុស្សជាច្រើនដែលគោរពស្ថាប័ន France Football និង Ballon d'Or។ ហើយគេក៏បានកុហកដែរថ្ងៃនេះ ដោយថាខ្ញុំមិនមានវត្តមានពីពិធីនោះដោយសារជាប់ធ្វើចត្តាឡីស័ក។ ខ្ញុំតែងតែចង់អបអរដល់អ្នកដែលឈ្នះពាននេះ ដោយភាពជាកីឡាករដូចគ្នានិងឆ្លងកាត់ ការលេងយ៉ាងយុត្តិធម៌ តាំងពីដើមមកហើយ។ខ្ញុំអបអរពួកគេក៏ដោយសារខ្ញុំមិនដែលមានចិត្តជំទាស់ជាមួយអ្នកណាឡើយ។

គួរបញ្ជាក់ផងដែរថា ម្ចាស់ពាន Ballon d'Or ឆ្នាំ២០២១នេះបានទៅលើ ខ្សែប្រយុទ្ធ Lionel Messi នៃក្លិប Paris Saint-Germain ដែលនេះជា Ballon d'Or លើកទី៧ហើយក្នុងអាជីពរបស់គេ៕

ប្រភព៖ sportskeeda