ក្តៅៗ! មកទស្សនាវីដេអូនៃការទទួលពាន Ballon d’Or ជាផ្លូវការ ខណៈអ្នកឈ្នះសម្រាប់ឆ្នាំ ២០២១ នេះបានទៅលើ...

//s9.kh1.co/68/68b3702ecae1ad6dc88267b01b8c7ff9e99c0474.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ៦ព្រឹក · ២ ឆ្នាំមុន

រកឃើញអ្នកគ្រងពានរង្វាន់ Ballon d’Or ឆ្នាំនេះជាផ្លូវការហើយ

បរទេស៖ កីឡាករ Lionel Messi បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំ ២០២១ នេះ ហើយគាត់បានទទួលពានរង្វាន់មួយនេះដែលប្រារព្ធឡើងនៅក្នុងទីក្រុង ប៉ារីស នៃប្រទេស បារាំង បន្ទាប់ពីជួយឱ្យក្រុមជម្រើសជាតិ អាហ្សង់ទីឈ្នះពានរង្វាន់ Copa America ឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi
Lionel Messi

ជារួមសម្រាប់សមិទ្ធិផលបន្ថែមទៀតដែលគាត់ធ្វើបាននៅក្នុងរដូវកាល ២០២០-២០២១, ពោលគឺគាត់បានក្លាយជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីច្រើនជាងគេនៃក្របខណ្ឌ La Liga និងបានជួយឱ្យក្រុម Barcelona ឈ្នះពានរង្វាន់ Copa del Rey ផងដែរ មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុម Paris Saint-Germain។

Lionel Messi
Lionel Messi

គួរបញ្ជាក់ថា នេះជាលើកទី ៧ ហើយដែល Messi បានឈ្នះនូវពានរង្វាន់ឯកត្តជនកំពូលមួយនេះ, ដោយគិតមកត្រឹមពេលនេះមិនទាន់មានកីឡាករណាម្នាក់តាមស្មើកំណត់ត្រានេះទេ, ក្នុងនោះគាត់ធ្លាប់ឈ្នះនៅក្នុងឆ្នាំ ២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩ និង ២០២១៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T