ច្បាស់ហើយ! បន្ទាប់ពីធ្វើតេស្តលើកទី១ អំពីរបួសប-ត់កជើងយប់មិញ Neymar នឹងត្រូវសម្រាកក្រៅទីលានរយៈពេល...

//s9.kh1.co/bc/bc4eaee8b5a5681641b22d0159aa32db2af153e2.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

បន្ទាប់ពីធ្វើតេស្តលើកទី ១អំពីរបួសបត់កជើងយប់មិញ Neymar នឹងត្រូវសម្រាកក្រៅទីលានរយៈពេល...

បរទេស៖ នៅក្នុងជ័យជម្នះរបស់ក្រុម Paris Saint-Germain យប់មិញខ្សែប្រយុទ្ធ Neymar បានរងរបួសធ្ងន់ធ្ងរ ដោយរូបគេភ្លាត់ស្នៀតធ្វើឱ្យបត់កជើងខ្លួនឯងទៅនឹងទីលាន ហើយភ្លាមនោះក៏ត្រូវប្តូរចេញភ្លាមផងដែរ។ យ៉ាងណាមិញ យោងតាមការធ្វើតេស្តជំហានបឋមតារាឆ្នើមសញ្ជាតិ ប្រេស៊ីល អាចនឹងត្រូវសម្រាកព្យាបាលរយៈពេល ១ខែកន្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar
Neymar

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនោះក្រុមអ្នកមាន PSG បានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Saint-Etienne ក្នុងលទ្ធផល ៣-១ នៃក្របខណ្ឌ Ligue 1អ្វីដែលគួរឱ្យសោកស្តាយគឺខ្សែប្រយុទ្ធឆ្នើមវ័យ ២៩ ឆ្នាំរបស់ពួកគេបានទទួលរងរបួសយ៉ាងគួរឱ្យរន្ធត់ ដោយសាររូបគេបានក្រឡាច់កជើង កំលុងពេលដណ្តើមបាល់គ្នាជាមួយកីឡាករក្រុម St’Etienne

Neymar
Neymar

ជាមួយគ្នានេះដែរ យោងតាមសេចក្តីរាយការណ៍ពីកាសែត RMC Sport បានឱ្យដឹងថា តាមការធ្វើរោគវិនិច្ឆ័យជំហានដំបូងគឺ Neymar បានទទួលរងរបួសកជើង, ហើយរូបគេនឹងត្រូវបាត់មុខពីលើទីលានប្រហែលជា ៦ សប្តាហ៍ ពោលគឺនឹងខកខានការប្រកួតដល់ឆ្នាំក្រោយឯណោះ, ក្នុងនោះដែរខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល នឹងត្រូវធ្វើតេស្តសាជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីធានានូវសវត្ថិភាព ១០០ ភាគរយ៕

ប្រភពAll Football

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T