ប្រជាជនខ្មែររំភើបខ្លាំង ក្រោយតារាស្រី៣ដួងនេះ លើកយករបាំខ្មែរ ដាក់បញ្ចូលក្នុងបទចម្រៀងខ្លួន

//s9.kh1.co/b0/b0c7660341413cbb9722445b3892f9e185621460.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

រំភើប និងមានមោទនភាពខ្លាំង ក្រោយតារាស្រីដ៏ល្បីប្រចាំប្រទេសទាំង៣រូបនេះ បានលើកយករបាំខ្មែរដាក់ចូលក្នុងបទចម្រៀងរបស់ខ្លួនយ៉ាងដូច្នេះ។

ភ្នំពេញ៖ អាចនិយាយបានថាប៉ុន្មានឆ្នាំចុងក្រោយនេះ គេកត់សម្គាល់ឃើញកាន់តែមានភាពរីកចម្រើននៃវិស័យចម្រៀងក្នុងស្រុក ដោយតារាចម្រៀងខ្មែរជាច្រើនកាន់តែខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពភាពរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីឲ្យមហាជន និងហ្វេនពេញចិត្ត។ មិនតែប៉ុណ្ណោះ រាល់បទចម្រៀងនីមួយៗ មិនថាបទប្រពៃណី បទមនោសញ្ចេតនា ឬបទញាក់កន្រ្តាក់អារម្មណ៍នោះទេ តែងតែតាក់តែទំនុកច្រៀង និងភ្លេងថ្មីមិនចម្លងចេញពីបទបរទេសឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលកាន់តែគួរឲ្យសរសើរ និងមានមោទនភាពលើតារាចម្រៀងខ្មែរនោះ បច្ចុប្បន្នតារាចម្រៀងខ្មែរជាច្រើនរូបបានលើកយកនូវរបាំខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ប្រទេសកម្ពុជាមកបង្ហាញក្នុងបទចម្រៀងរបស់ខ្លួន។ ពិតណាស់ ការបង្ហាញរបាំ និងវប្បធម៌ជាតិខ្មែរនៅលើបទចម្រៀង គឺជាផ្នែកមួយអាចជម្រុង និងបណ្ដុះគំនិតឲ្យក្មេងជំនាន់ក្រោយចេះស្រលាញ់ និងស្គាល់ពីវប្បធម៌ដ៏ថ្លៃថ្លាជាតិសាន៍ខ្លួនកាន់តែច្រើនឡើងថែមមួយកម្រិតទៀត។ 

ជាក់ស្ដែង តារាខ្មែរដែលបានលើកយករបាំខ្មែរ ដាក់បញ្ចូលក្នុងបទចម្រៀងថ្មីរបស់ខ្លួន ធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេសមានមោទនភាព និងកោតសរសើរខ្លាំងបំផុតនោះមានដូចជា៖ 

១៖ អ្នកនាង ឱក សុគន្ធកញ្ញា

កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានលើកយករបាំ «បួងសួងព្រាហ្មណ៍» ដាក់បញ្ជូលទៅក្នុងបទចម្រៀង«Be Yourself» ដើម្បីយកទៅបង្ហាញលើឆាកអន្តរជាតិ ក្នុងកម្មវិធី «MEKONG-KOREA FRIENDSHIP CONCERT»។ 

អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា

២៖ អ្នកនាង ពេជ្រ សោភា

កំពូលតារាចម្រៀង អ្នកនាង ពេជ្រ សោភា ក៏មិនខុសពី អ្នកនាង ឱក សុគន្ធកញ្ញា ដោយតារាចម្រៀងជើងចាស់រូបនេះ តែងតែលើកយកឈុតសម្លៀកបំពាក់បុរាណខ្មែរ និងរបាំគ្រប់ទម្រង់យកដាក់បញ្ចូលក្នុងបទចម្រៀងរបស់ខ្លួន ដើម្បីជាផ្នែកមួយលើកតម្កើង និងអភរិរក្សសម្បត្តិជាតិដ៏មានតម្លៃរបស់ខ្មែរផងដែរ។ 

អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា

៣៖ កញ្ញា ទេព បូព្រឹក្ស

ថ្មីៗនេះ កំពូលតារាចម្រៀងពូកែរ៉េប កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសមានមោទនភាពលើរូបនាងគ្រប់គ្នា ខណៈតារារូបនេះបានបញ្ចេញ វីដេអូបទចម្រៀង «វីរនារី TheTop Of Lady» ហើយក្នុងបទចម្រៀងមួយបទនេះ មានឈុតឆាកសំខាន់ៗជាច្រើន។ ជាពិសេស គេឃើញមានរបាំអប្សរា ល្បុកតោខ្មែរ ល្ខោនស្បែកធំ ល្ខោនខោល និងទស្សនីយភាពជាច្រើនទៀតដែលពាក់ព័ន្ធជាមួយវប្បធម៌ខ្មែរ។

កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
ពេជ្រ សោភាទេព បូព្រឹក្សឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T