អង់គ្លេស៖ លោក Jamie Carragher បាននិយាយថា លោក Michael Carrick គិតត្រូវណាស់ដែលមិនដាក់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតទល់នឹង Chelsea កាលពីយប់ថ្ងៃទី២៨ខែវិច្ឆិកា ព្រោះលោកមិនគួរបង្កើតទម្លាប់ត្រូវតែឲ្យ Ronaldo ចូលលេងគ្រប់ប្រកួតនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Chelsea បានលេងស្មើ Manchester United ១ ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ Premier League ដែលក្នុងនោះ Ronaldo ត្រូវបានប្ដូរចូលនៅនាទីទី៦៤ជំនួសដោយ Jadon Sancho ។


ដោយឡែក លោក Carragher បានថ្លែងថា៖
ទេ ខ្ញុំគិតថា Rangnick មិនបង្កជាបញ្ហាអ្វីទេបើសិនគេផ្ទេរមកដឹកនាំក្លិបនេះនិងដាក់ឲ្យ Cristiano Ronaldo អង្គុយកៅអីបម្រុងព្រោះគំនិតដែលថា Ronaldo ត្រូវតែបានជាប់ជម្រើស១១នាក់ដំបូងគ្រប់ការប្រកួតទាំងអស់និងចូលលេងគ្រប់នាទីគឺមិនត្រឹមត្រូវទេ។ ខ្ញុំយល់ហើយថាហេតុអី Michael Carrick មិនដាក់ឲ្យគេជាប់ជម្រើស១១នាក់ទល់នឹង Chelsea៕

ប្រភព៖ sportskeeda