ល្អអ្វីម្លេះ! ឌួង ហ្សូរីដា ទម្លាយរឿងពិតមួយនេះ ពីគូស្នេហ៍ សុខ សោម៉ាវត្តី គ្មាននរណាដូច

//s9.kh1.co/eb/eb14f0c875790ef409103a9233beb8a24b008adf.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ល្អអ្វីម្លេះ! ពិធីការិនីជើងចាស់ ឌួង ហ្សូរីដា ទម្លាយរឿងពិតមួយនេះ ពីគូស្នេហ៍ ពិធីការិនី សុខ សោម៉ាវត្តី ជឿថា មិនសូវមាននរណាដូច

រាជធានីភ្នំពេញ ៖ ពិតណាស់ ពិធីការិនីជើងចាស់ សុខ សោម៉ាវត្តី សេពគប់ជាមួយនឹងគូស្នេហ៍កាន់តែយូរ គូស្នេហ៍មួយគូនេះ កាន់តែផ្អែមល្អែមស្អិតរមួតជាមួយគ្នាកាន់តែខ្លាំង រហូតដល់ថ្នាក់ ហ្វេនៗឃើញហើយពោលពាក្យច្រណែន តារាស្រីរូបនេះថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពេល បង្ហោះសារពោលពាក្យថា «អតីតកាលកាន់តែអោបកាន់តែធ្ងន់ អ្នកណារស់នៅជាមួយអតីតកាលក៏នៅបន្តទៀតចុះ តែខ្ញុំរស់នៅជាមួយបច្ចុប្បន្ននិងអនាគតហើយចា៎ គាត់សាមញ្ញ ខ្ញុំសាមញ្ញ មិនមានអ្វីអស្ចារ្យជាងអ្នកណា តែយើងមានក្ដីសុខពិត»

ស្រាប់តែ គេឃើញ ពិធីការិនីជើងចាស់ អ្នកនាង ឌួង ហ្សូរីដា ទម្លាយអាថ៌កំបាំងបែបនេះ ពីដៃគូរបស់ តារាស្រីមួយរូបនេះ ឃើញហើយ មហាជនមិនប្លែកចិត្ត ហេតុអ្វីបានជា សុខ សោម៉ាវត្តី លង់ស្នេហ៍បុរសម្នាក់នេះដល់ម្លឹងៗ ដោយក្នុងនោះ អ្នកនាង បញ្ជាក់ច្បាស់យ៉ាងដូច្នេះថា ៖

កាលនោះ អោបបងហើយប្រាប់ថា បុរសម្នាក់នេះល្អហួសបងអើយ មិនដែលចេះទុកលុយមួយសេនក្នុងខ្លួន យកមកឲ្យទាំងអស់ មិនដែលដើរលេងចោលយើងទេ៕

ឌួង ហ្សូរីដា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី​ និងគ្រួសារ
អ្នកនាង សុខ សោម៉ាវត្តី​ និងគ្រួសារ
រូបភាព
រូបភាព
សុខ សោម៉ាវត្តី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T