Miss Grandកម្ពុជា ២០២០ និង២០២១ មានរូបរាងស្អាត ភាពទាក់ទាញត្រង់ចំណុចនេះដូចគ្នា

//s9.kh1.co/69/6962aeee206243fda582db5ba1b584016c990c74.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ពិតណាស់ ក្រៅពីភាពសមត្ថភាព និងរូបសម្ផស្សស្អាត ហើយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Grand កម្ពុជា កញ្ញា លីវ ជីលី និងកញ្ញា ប៉ូគឹមថេង សុតធីតា មានរូបរាងទាក់ទាញដូចគ្នា។

កម្សាន្ត៖ កម្មវិធី Miss Grand Cambodia បានបង្កើតឡើងអស់រយៈពេល ៨ឆ្នាំមកហើយ ដោយម្ចាស់ជ័យលាភីលេខ១នឹងមានឱកាសទៅចូលប្រកួតលើឆាកអន្តរជាតិផងដេរ។ ម្យ៉ាងវិញទៀត គ្រប់ពេលដែលបវរកញ្ញា Miss Grand កម្ពុជា ចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិម្ដងៗ តែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីមហាជនគ្រប់ទិញទីតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បើក្រឡេកទៅមើលបវរកញ្ញា Miss Grand កម្ពុជា២ឆ្នាំចុងក្រោយនេះ គឺកញ្ញា លីវ ជីលី និងកញ្ញា ប៉ូគឹមថេង សុតធីតា គេសង្កេតឃើញមានទស្សនិកជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន ងាកមកចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈបវរកញ្ញាទាំងពីររូបនេះ មានទាំងសមត្ថភាព និងរូបសម្ផស្សស្រស់ស្អាតមានមន្តស្នេហ៍សាកសមជាម្ចាស់ជ័យលាភី តំណាងឲ្យស្ត្រីខ្មែរចូលរួមប្រកួតលើឆាកអន្តរជាតិយ៉ាងដូច្នេះ។ 

លើសពីនេះទៅទៀត អ្វីដែលគេកាន់តែសម្គាល់ឃើញ កញ្ញា លីវ ជីលី និងកញ្ញា ប៉ូគឹមថេង សុតធីតា មានចំណុចលេចធ្លោប្រហាក់ប្រហែលគ្នា ស្របពេលដែលអ្នកទាំងពីរមានដងខ្លួនស្រឡូនស្អាត ចង្កេះតូច ព្រមទាំងមានដើមទ្រូងដ៏ទ្រលុកទ្រលន់គួរក្នាញ់បែបនេះ។ ទន្ទឹមនឹងមានរូបរាងស្អាត គ្រប់ពេលដែលអ្នកទាំងពីរតែងខ្លួនស្លៀកឈុតមួយណាក៏សាកសម ហើយមើលទៅស្រស់ស្អាតឆើតឆាយ ធ្វើឲ្យហ្វេនលង់នឹងសម្រស់Miss Grandកម្ពុជា ២០២០ និង២០២១ជានិច្ច៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា លីវ ជីលី Miss Grand Cambodia 202០
  កញ្ញា លីវ ជីលី Miss Grand Cambodia 202០
  កញ្ញា លីវ ជីលី Miss Grand Cambodia 202០
  កញ្ញា លីវ ជីលី Miss Grand Cambodia 202០
  កញ្ញា លីវ ជីលី Miss Grand Cambodia 202០
  កញ្ញា លីវ ជីលី Miss Grand Cambodia 202០
  កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021
  កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021
  កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021
  កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021
  កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021
  កញ្ញា ប៉ូគឹមថេង សុតធីតា Miss Grand Cambodia 2021
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T