WHO មិនទាន់ដឹងច្បាស់ថា តើវីរុសបម្លែងខ្លួន Omicron បង្កជាជំងឺធ្ងន់ធ្ងរកម្រិតណានោះទេ

//s9.kh1.co/26/2685d35adb741493a9aff9e2d558298c27f559ea.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

មេរោគបំប្លែងថ្មី Omicron ​ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីដើមខែនេះ ហើយទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបាននឹងធ្វើការសិក្សាកំពុងបន្ត ដើម្បីកំណត់ថាតើ វាឥទ្ធិពលណាមួយទៅលើ ឧបករណ៍ធ្វើតេស្តរហ័សដែរ ឬយ៉ាងណា

បរទេស៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី២៨ ខែ​វិច្ឆិកា​ថា ​ខ្លួន​មិនទាន់​ច្បាស់​ថា​ តើមេរោគកូវីដ១៩ប​ម្លែ​ង​ខ្លួន​ថ្មី​អូ​មី​ក្រុង ​(Omicron) មាន​សមត្ថភាព​ឆ្លង​ខ្លាំង​ជាង​ប៉ុណ្ណា បើ​ប្រៀបធៀប​ទៅ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី SARS-CoV-2 ផ្សេងទៀត ឬ​ថា​តើ​វីរុស​នោះ​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះ​ទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

​ទិន្នន័យ​បឋម​បង្ហាញ​ថា ​មានការ​កើន​ឡើង​អត្រា​នៃ​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​នៅ​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ​នេះ​អាច​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ឆ្លង ជាជាង​លទ្ធផល​នៃ​ការ​ឆ្លង​ជាក់លាក់​នៃ​មេរោគប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។​ ​ទោះជា​យ៉ាងណាក៏ដោយនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ទីភ្នាក់ងារ​នេះ​បាន​រំលឹក​ឡើងវិញ​ថា ភស្តុតាង​បឋមបង្ហាញ​ថា អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ឡើងវិញ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ។

រូបភាព
រូបភាព

WHO បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស ដើម្បី​ស្វែងយល់​ពី​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​លើ​វិធានការ​ទប់ស្កាត់ ដែល​មាន​ស្រាប់​ប្រឆាំង​នឹង​ជំងឺ COVID-19 រួម​ទាំង​វ៉ាក់សាំង​ផង​ដែរ​។​ ​បច្ចុប្បន្ន​មិន​មានព័ត៌មាន​ណាមួយ​នៅឡើយ​ទេ ដែល​បង្ហាញ​ថា​រោគសញ្ញា​ដែល​ទាក់ទង​នឹង​មេរោគ​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​ភាព​ខុសប្លែក​គ្នា​ពី​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី​ផ្សេងទៀត​។ 

គួរឱ្យដឹងដែរថា មេរោគបំប្លែងថ្មី Omicron ​ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីដើមខែនេះ ហើយទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបាននឹងកំពុងបន្តធ្វើការសិក្សា ដើម្បីកំណត់ថាតើ វាមានឥទ្ធិពលណាមួយទៅលើ ឧបករណ៍ធ្វើតេស្តរហ័សដែរ ឬយ៉ាងណា៕

រូបភាព
រូបភាព
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T