បរទេស៖ គឺជាគ្រួសារដ៏រីករាយមួយ សម្រាប់ អតីតកីឡាករបាល់ទាត់ លោក David Beckham បន្ទាប់ពីបានរៀបការជាមួយនឹង ភរិយាបណ្ដូលចិត្ត Victoria Beckham ចាប់តាំងពីឆ្នាំ ១៩៩៩ ព្រមទាំងមានចំណងស្នេហ៍ កូនចំនួន ៤ នាក់ និងជាគូស្វាមីភរិយា ដែលត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ Victoria ដែលជាភរិយារបស់ លោក David Beckham ស្រាប់តែចេញមក ចែករំលែករូបភាពដ៏ល្អូកល្អើនមួយ បង្ហាញពីសកម្មភាពដ៏រ៉ូមែនទិក ថើបថ្ពាល់របស់ស្វាមី ក្រោមបរិយាកាសនៅឯជនបទ ដែលធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗជាច្រើន កាន់តែច្រណែនជាមួយនឹងទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកទាំងពីរ។
ជាពិសេស រូបភាពដ៏លេចធ្លោរបស់លោកឪពុកកូនបួននាក់ David Beckham និងភរិយា ពិតជាបានទាញយកចំណាប់អារម្មណ៍ អ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង ដែលអាចនិយាយបានថា នេះគឺជាការចែករំលែករឿងរ៉ាវដ៏ល្អមួយ ឲ្យគ្រប់់គ្នាកាន់តែកោតសរសើរចំពោះ ក្រុមគ្រួសារស្វាមីភរិយាដ៏មានសុភមង្គលរបស់គូនេះ ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖





