គិតចឹងអត់? Jesus និយាយត្រង់ៗថា ជម្រើសជាតិព័រទុយកាល់រូបនេះ គឺជាកីឡាករល្អដាច់គេក្នុងលោក

//s9.kh1.co/09/09ca5c12b24c6cbc571366e551810230291495d2.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ក្រោយឈ្នះ PSG ថ្ងៃមុន Jesus ហ៊ានអះអាងថាមិត្តរួមក្រុមរបស់ខ្លួនរូបនេះគឺជាកីឡាករល្អដាច់គេនៅក្នុងលោក

បរទេស៖ ក្រោយក្រុម Manchester City បានទទួលជ័យជម្នះទៅលើក្រុម Paris Saint-Germain នៃពានរង្វាន់ Champions League, ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលកីឡាករ Gabriel Jesus បានកោតសរសើរចំពោះសមត្ថភាពមិត្តរួមក្រុម Bernardo Silva ហើយគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ ព័រទុយកាល់គឺជាកីឡាករល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gabriel Jesus និង Silva
Gabriel Jesus និង Silva

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនោះក្រុម Man City បានយកឈ្នះក្នុងលទ្ធផល ២-១ ទៅលើក្រុម PSG, ខណៈ Kylian Mbappe ជាអ្នកស៊ុតគ្រាប់បាល់បើកឆាកឱ្យក្រុមអ្នកមានបារាំង មុនពេល Raheem Sterling និង Jesus ស៊ុតវាយបកម្នាក់មួយគ្រាប់ជួយឱ្យក្រុម មេឃខៀវទទួលជ័យជម្នះ, ទោះបីយ៉ាងណាក៏ដោយ Silva មិនបានរកគ្រាប់បាល់នៅក្នុងការប្រកួតនេះទេ ប៉ុន្តែគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាស និងចង្វាក់លេងនៅក្នុងក្រុមទាំងមូល។

Gabriel Jesus
Gabriel Jesus

ទាក់ទងនឹងរឿងខាងលើ Jesus បានលើកឡើងពី Silva យ៉ាងដូច្នេះថា៖

នៅក្នុងការយល់ឃើញរបស់ខ្ញុំ, Silva គឺជាកីឡាករល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន។ គុណភាពរបស់គាត់ គឺសមជាកីឡាករដ៏អស្ចារ្យម្នាក់, ហើយជារឿយៗគាត់តែងតែសកម្មជាងគេនៅក្នុងក្រុមផងដែរ៕

  កីឡាករ Gabriel Jesus

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T