ចំៗចឹងហ្មង! រម្លឹកនៅឆ្នាំ ២០១៦ លោក Rangnick ធ្លាប់មានប្រសាសន៍ថាលោកមិនចង់បាន CR7 មករួមក្រុមទេ ដោយសារតែ...

//s9.kh1.co/e7/e7777fd255a5e7684e05079fffb541aa0380a3b4.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

រម្លឹកនៅឆ្នាំ ២០១៦ លោក Rangnick ធ្លាប់មានប្រសាសន៍ថាលោកមិនចង់បាន CR7 មករួមក្រុមទេ ដោយសារតែ...

បរទេស៖ មានម្តងនោះលោក Ralf Rangnick ធ្លាប់មានប្រសាសន៍យ៉ាងគួរឱ្យភ្ញាក់ផ្អើលអំពី Cristiano Ronaldo ហើយនៅក្នុងការអត្ថាធិប្បាយនោះគ្រូបង្វឹកសញ្ជាតិ អាល្លឺមង់ ចង់មានន័យថានៅពេលអនាគតគឺលោកគ្មានថ្ងៃនឹងយកខ្សែប្រយុទ្ធរបស់ក្រុម Manchester United មករួមក្រុមឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ លោក Rangnick កាន់តែកៀកមែនទែនហើយក្នុងការក្លាយជាអ្នកចាត់ការបណ្តោះអាសន្នរបស់ Man UTD បន្ទាប់ពីក្លិបបានបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង, ក្នុងនោះបុរសសញ្ជាតិ អាល្លឺម៉ង់ ត្រូវបានគេស្គាល់ថា លោកជាអ្នកគ្រូបង្វឹកម្នាក់ដែលមានបទពិសោធន៍ច្រើន និងមានទម្រង់លេងច្បាស់លាស់សម្រាប់ខ្លួនឯងទៀតផង។

  លោក Ralf Rangnick
  លោក Ralf Rangnick

ទាក់នឹងរឿងខាងលើ ថ្មីៗនេះត្រូវបានគេលើកយកប្រសាសន៍របស់លោកដែលធ្លាប់លើកឡើងនៅឆ្នាំ ២០១៦ កំលុងពេលជាអ្នកចាត់ការរបស់ក្រុម RB Leipzigរម្លឹកពេលនោះ អ្នកកាសែតបានសួរលោកថា ប្រសិនបើអាចតើលោកនឹងនាំយក Ronaldo និង Lionel Messi មករួមក្រុមដែរ ឬទេ?​ លោក Rangnick ក៏បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖

វាមិនសមហេតុផលទេ ដែលអ្នកគិតថាយើងនឹងអាចធ្វើការជាមួយពួកគេនៅទីនេះ (RB Leipzig)។ ពួកគេទាំង ២ គឺចាស់ ហើយមានតម្លៃថ្លៃទៀត៕

  លោក Ralf Rangnick

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T