ចប់បាត់! តារាឆ្នើមរបស់ អង់គ្លេស រូបនេះកំពុងស្ទាក់ស្ទើរក្នុងការផ្លាស់មក Man UTD ដោយសារខ្លាចអ្នកគាំទ្រជេរ.ប្រ.មាថ

//s9.kh1.co/77/7718b715061257f57c243583e1f0008928b269ad.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

តារាឆ្នើមរបស់ អង់គ្លេស រូបនេះកំពុងស្ទាក់ស្ទើរក្នុងការផ្លាស់មក Man UTD ដោយសារខ្លាចអ្នកគាំទ្រជេប្រមាថ

បរទេស៖ តារាឆ្នើមរបស់ក្រុម Leeds United កីឡាករ Kalvin Phillips ត្រូវបានគេរាយការណ៍មកថា រូបគេកំពុងស្ទាក់ស្ទើរក្នុងការផ្លាស់មកកាន់ក្លិប Manchester United ដោយសារខ្លាចទទួលរងការរំលោភបំពាន និងការជេរប្រមាថពីសំណាក់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kalvin Phillips
Kalvin Phillips

ខ្សែបម្រើវ័យ ២៥ ឆ្នាំបច្ចុប្បន្នកំពុងលេចធ្លោរខ្លាំងនៅក្របខណ្ឌ Premier League ហើយរូបគេក៏កំពុងឡើងតម្លៃខ្លួនខ្លាំងផងដែរ ជាពិសេសក្រោយពេលបញ្ចប់យុទ្ធនាការ Euro ២០២០ ដោយពេលនោះគេពិតជាបង្ហាញសមត្ថភាពបានល្អមែនទែន។

Kalvin Phillips
Kalvin Phillips

យ៉ាងណាមិញ មានព័ត៌មានលេចឮថាខ្សែបម្រើខាងលើអាចនឹងចាកចេញពីទឹកដី Elland Road នៅពេលខាងមុខ, ជាមួយគ្នានេះត្រូវបានគេរាយការណ៍ថា Man UTD គ្រោងចាយទឹកប្រាក់ចំនួន ៦០ លានផោន ឬប្រមាណជា (៨០ លានដុល្លារអាមេរិក) ដើម្បីផ្ទេរយករូបគេមកកាន់ទឹកដី Old Trafford

Kalvin Phillips
Kalvin Phillips

ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍របស់កាសែត the Daily Star បានឱ្យដឹងថា Phillips ដូចជាមិនសូវចាប់អារម្មណ៍ក្នុងការផ្លាស់មក Man UTD ប៉ុន្មានទេ ដោយសារតែគាត់គិតថារវាង ក្រុមបិសាចក្រហម និងក្រុម Leeds គឺជាគូប្រជែងនឹងគ្នា។

Kalvin Phillips
Kalvin Phillips

ហើយប្រភពដដែលបានបន្តថាគាត់បានប្រាប់ទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់គាត់ថា គាត់ និងក្រុមគ្រួសាររបស់គាត់គឺខ្លាចទទួលរងការរំលោភបំពាន ប្រសិនបើគាត់ព្រមចូលរួមជាមួយ Man UTD

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T