អស្ចារ្យមែន! ត្រឡប់មកវិញភ្លាម ក្រោយជាពីរបួស Haaland ប្រើក្បាច់ពិសេសស៊ុតមួយគ្រាប់ជួយឱ្យ Dortmund បំបាក់ Wolfsburg៣-១(មានវីដេអូ)

//s9.kh1.co/80/80e4bf0f06863ba67f991882c6b1856d4a625ffc.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ត្រឡប់មកវិញភ្លាម ក្រោយជាពីរបួស Haaland ប្រើក្បាច់ពិសេសស៊ុតមួយគ្រាប់ជួយឱ្យ Dortmund បំបាក់ Wolfsburg៣-១

បរទេស៖ កាលពីរាត្រីម្សិលមិញត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះ Wolfsburg បានបើកទ្វាកីឡដ្ឋាន Volkswagen Arena របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund នៅក្នុងការប្រកួតសប្តាហ៍ទី ១៣ នៃក្របខណ្ឌ Bundesliga របស់ប្រទេស អាល្លឺម៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុម Dortmund ពិតជាធ្វើបានល្អមែនទែន ដោយអាចបំបាក់ក្រុម្ចាស់ផ្ទះ Wolfsburg ក្នុងលទ្ធផល ៣ ទល់នឹង ១, ខណៈយប់មិញ Erling Haaland ក៏ចូលរួមចំណែករកគ្រាប់បាល់បានមួយគ្រាប់ផងដែរ បន្ទាប់ពីសម្រាកនៅក្រៅទីលានជាង ១ ខែ ដោយសារបញ្ហារបួសត្រគាក។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ខាងក្រុមម្ចាស់ផ្ទះ Wolfsburg ជាអ្នករកគ្រាប់បាល់បើកឆាកមុននៅនាទីទី ២ តាមរយៈការស៊ុតបញ្ចូលដោយ Wout Weghorst, មុនពេល Dortmund រកគ្រាប់បាល់វាយបក ៣គ្រាប់មកវិញ, ពោលគឺជាការស៊ុតបញ្ចូលទីដោយ Emre Can នៅនាទីទី ៣៥, Donyell Malen នៅនាទីទី ៥៥ និងគ្រាប់ចុងក្រោយជាការស៊ុតបញ្ចូលទីដោយ Haaland នៅនាទីទី ៨០៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T