ស្ត្រីទម្ងន់ជិត៣០០គីឡូ ថាសង្សារនឹងសុំចែកផ្លូវ ប្រសិនបើនាងស្រកទម្ងន់មកនៅក្រោម...

//s9.kh1.co/2c/2cf02473e018b6d9e714fa49d7fbe0353382b09f.jpg
សង្គម

 ២៨-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

នាង Tammy Slaton មានអាយុ៣៥ឆ្នាំ និងទម្ងន់ចំនួនប្រមាណ២៨៦គីឡូក្រាម

អាមេរិក៖ ស្ត្រីម្នាក់មកពីរដ្ឋ Kentucky នៃសហរដ្ឋអាមេរិក និងជាតារាស្រីម្នាក់ ដែលបង្ហាញខ្លួនក្នុងខ្សែវីដេអូឯកសារអំពីការប្រើប្រាស់ជីវិតប្រចាំថ្ងៃជាមួយនឹងរាងកាយទម្ងន់ធ្ងន់របស់នាង បានចែករំលែកនូវជីវិតស្នេហាឲ្យអ្នកទស្សនាដឹងកាលពីថ្មីៗកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាង Tammy Slaton មានអាយុ៣៥ឆ្នាំ និងទម្ងន់ចំនួនប្រមាណ២៨៦គីឡូក្រាម បានមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់តាមរយៈបណ្ដាញសង្គម ដែលមិត្តប្រុសរបស់នាងមកពីសហរដ្ឋអាមេរិកដូចគ្នា និងពិតជាស្រលាញ់នាងជាខ្លាំង។ ហើយមិត្តប្រុស បានប្រាប់នាងថា គាត់នឹងសុំចែកផ្លូវភ្លាមៗ ប្រសិនទម្ងន់របស់នាងស្រកក្រោមប្រមាណ១៣៦គីឡូក្រាម ព្រោះតែគាត់ជាបុរសដែលចូលចិត្តមនុស្សស្រីមានមាឌធំៗ។

យ៉ាងណាមិញ ចំពោះរូបនាងផ្ទាល់ គ្រាន់តែឮបែបនេះ មានអារម្មណ៍ថារីករាយជាខ្លាំង និងពិតជាមិនមានបញ្ហាអ្វីឡើយសម្រាប់នាង។ ងាកទៅកាន់ទំនាក់ទំនងស្នេហាវិញ បើទោះបីជាស្គាល់គ្នាតាមរយៈបណ្ដាញសង្គមក៏ដោយ ក៏នាងនិងមិត្តប្រុសហាក់មានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង តាំងពីថ្ងៃជួបមុខគ្នាដំបូងម៉្លេះ ដែលនាងគិតថា ទៅថ្ងៃអនាគតជីវិតស្នេហានឹងយូរអង្វែងផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T