អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp នៃក្រុមហង្សក្រហម Liverpool បាននិយាយថាការមកដល់របស់លោក Ralf Rangnick មកកាន់ Manchester United នឹងធ្វើឲ្យក្រុមនេះមានសណ្ដាប់ធ្នាប់ ព្រោះលោកជាគ្រូបង្វឹកម្នាក់ដ៏សំបូរបទពិសោធន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Manchester United ត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងជាមួយលោក Rangnick ហើយថានឹងមកដឹកនាំបណ្ដោះអាសន្នរយៈពេល៦ខែហើយបន្ទាប់ពីនោះ លោកនឹងកាន់តំណែងជាទីប្រឹក្សាក្លិបចំនួន២ឆ្នាំ។

ដោយឡែក លោក Rangnick ប្រៀបដូចជាគ្រូតាមួយរូបដែលលោក Jurgen Klopp និង Thomas Tuchel គោរពនិងយកគម្រូតាម។

ពេលអ្នកកាសែតសួរពីចំណាប់អារម្មណ៍របស់លោកពេល Rangnick មកដឹកនាំ Man UTD គឺលោក Klopp បានឆ្លើយថា៖
បាទ ជាសំណាងអាក្រក់ណាស់ដែលគ្រូបង្វឹកដ៏ល្អមួយរូបបានផ្លាស់មកអង់គ្លេស គឺមក Manchester United ។ គាត់ពិតជាគ្រូបង្វឹកដែលសម្បូរបទពិសោធន៍ក្រាស់ក្រែលណាស់។ គាត់បានចូលរួមធ្វើឲ្យក្លិបពីរមានភាពល្បីល្បាញ នៅអាល្លឺម៉ង់ គឺ Hoffenheim និង Leipzig ។ United នឹងក្លាយជាក្រុមមួយដ៏មានសណ្ដាប់ធ្នាប់លើទីលាន។ ខ្ញុំគិតថាពួកយើងគួរតែយល់ដឹងពីវា ថាវាមិនមែនជាដំណឹងល្អសម្រាប់ក្រុមផ្សេងនោះឡើយ។

ប្រភព៖ metro