កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ មានរបាយការណ៍បែកធ្លាយ ដែលចោទប្រកាន់ តួអង្គដែលគេឱ្យឈ្មោះថា Actor K តួអង្គនៅក្នុងរឿង Prince of Housewives ថារូបលោកបានបោះបង់ចោលមិត្តស្រី ពេលដែលនាងមានផ្ទៃពោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមការអះអាងរបស់អតីតមិត្តស្រីរបស់តារាសម្តែងប្រុសរូបនេះ បានបញ្ជាក់ថា៖ ពេលខ្ញុំសុំឱ្យលុបរូបអាក្រាតរបស់ខ្ញុំ គាត់និយាយថាគាត់ នឹងប្តឹងខ្ញុំ ដោយសារតែគំរាមគំហែងគាត់។ ក្រោយមកទៀត គាត់បានប្លុកគណនីសង្គមរបស់ខ្ញុំ។ ក្នុងនោះ មិត្តស្រីរបស់តារាសម្តែងប្រុសរូបនេះ ក៏បានបញ្ចេញរូបភាព Screenshots ក្នុងកិច្ចសន្ទនាអនឡាញរបស់ពួកគេ ហើយបញ្ជាក់ថា នាងមិនមែនជាភាគីទី ក្នុងទំនាក់ទំនងនោះទេ។
ក្នុងនោះ នាងបន្តទៀតថា៖
តារាសម្តែង ActorK បានលែងលះគ្នានៅដើមឆ្នាំ 2017 ។ ខ្ញុំទើបតែណាត់ជួបជាមួយគាត់បន្ទាប់ពីបញ្ជាក់រឿងនេះ។ ខ្ញុំមិនមែនជាក្បត់ក្នុងទំនាក់ទំនងនោះទេ។ តាំងពីដំបូងនៃទំនាក់ទំនងរបស់យើង គាត់តែងតែនិយាយថា គាត់នឹងរៀបការជាមួយខ្ញុំ ប្រសិនបើខ្ញុំមានផ្ទៃពោះ។ គាត់បានប្រាប់ខ្ញុំឱ្យជឿជាក់លើគាត់ដោយមិនបារម្ភ ព្រោះគាត់នឹងទទួលខុសត្រូវចំពោះខ្ញុំ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។ ខ្ញុំជឿគាត់ហើយមិនប្រើថ្នាំពន្យារកំណើតទេ។
នាងអះអាងថា គាត់បោះបង់នាងចោល ក្រោយពីដឹងថា នាងនាងមានផ្ទៃពោះ។
ដោយឡែក កាលពីថ្ងៃទី២៦ ខែវិច្ឆិកានេះ តួសម្តែងប្រុស Go Se Won វ័យ៤៤ឆ្នាំ បានចេញមុខ និងសារភាពថា លោកគឺជា Actor K ដែលត្រូវគេចោទប្រកាន់នេះ។ ជុំវិញការចោទប្រកាន់ដោយអតីតមិត្តស្រី លោក Go Se Won បានសុំការអភ័យទោស ដោយបានបញ្ជាក់ថា៖ ខ្ញុំនឹងទទួលខុសត្រូវ សម្រាប់រឿងរ៉ាវដែលខ្ញុំគួរតែប៉ុណ្ណោះ។
តារាសម្តែង Go Se Won បានបន្ថែមថា៖
ខ្ញុំបានលែងលះតាំងពីឆ្នាំ២០១៧។ មូលហេតុដែលខ្ញុំមិនទម្លាយឱ្យដឹងពីការលែងលះគឺដោយសារតែខ្ញុំ និងភរិយា បានព្រមព្រៀងគ្នាផ្តើមទំនាក់ទំនងឡើងវិញ។ តែយ៉ាងណា ចុងក្រោយ យើងនៅតែបែកបាក់គ្នាដដែល ហើយខ្ញុំក៏បានជួបនារីម្នាក់នោះ នៅចុងឆ្នាំមុន ហើយយើងក៏បានមានទំនាក់ទំនងប្រមាណ ៣ខែ។
លោកបន្តថា៖ វានឹងមានឱកាសមួយ នៅពេលដែលខ្ញុំអាចចែករំលែកពីអារម្មណ៍ស្មោះត្រង់របស់ខ្ញុំ ពីព្រោះមានគ្រាលំបាក។ ខ្ញុំសូមអភ័យទោសជាថ្មីម្តងទៀតចំពោះអ្នកដែលត្រូវរំខានផ្លូវចិត្តកាយ ដោយសារតែខ្ញុំ។
ក្រោយពីរឿងនេះត្រូវបានទម្លាយជាសាធារណៈ តារាសម្ដែង Actor K គឺលោក Go Se Won ក៏មានអ្នកអ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនមានការភ្ញាក់ផ្អើល ប៉ុន្តែក៏យល់ថា វាជារឿងខុសដែរសម្រាប់នារីម្នាក់ដែលបង្ហាញមុខតារាសម្ដែងបែបនេះ។ ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើនបានបញ្ចេញមតិថា "ខ្ញុំយល់ថារឿងនេះកើតឡើងនៅពេលដែលពួកគេកំពុងណាត់ជួប ហើយពួកគេចូលចិត្តគ្នា ប៉ុន្តែហេតុអ្វីបានជានាងត្រូវការលាតត្រដាងគាត់បែបនេះ? នាងគួរតែត្រូវបានគេដាក់គុកពីបទបង្កាច់បង្ខូច។ ? " តើនាងណាត់ជួបហើយធ្វើបែបនេះដោយចេតនា?" "បញ្ហាបែបនេះគួរតែដោះស្រាយរវាងពួកគេ... ហេតុអ្វីនាងត្រូវទម្លាយរឿងនេះបែបនេះទៅវិញ?" "សព្វថ្ងៃនេះបញ្ហាជាច្រើនកំពុងកើតឡើង" "ស្ត្រី អ្នកត្រូវដោះស្រាយរឿងនេះដោយស្ងប់ស្ងាត់ជាមួយអតីតមិត្តប្រុសរបស់អ្នក ព្រោះវាមើលទៅដូចជាអ្នកកំពុងវាយប្រហារគាត់" និង "នេះនឹងមិនល្អសម្រាប់ទាំងពីរទេ។
ភាគីពាក់ព័ន្ធបើរឿងនេះលាតត្រដាងជាសាធារណៈក៏មានករណីបែបនេះមួយទៀត ហើយព័ត៌មានផ្ទាល់ខ្លួនរបស់ស្ត្រីនោះក៏ត្រូវលាតត្រដាងដែរ និងការពិតនៅពីក្រោយហេតុការណ៍៕





