សា.ហាវម៉្លេះ! លោក Wright-Phillips ថាក្រុមនៅ PL មួយនេះអាចលើកពានទាំងអស់នៅរដូវកាលនេះ

//s9.kh1.co/6f/6f6bfe632b4775822686659d6693e355a7795fd5.jpeg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

លោក Phillips ជឿថាក្រុមគីឡូធ្ងន់នៅ PL មួយនេះអាចលើកពានទាំងអស់

អង់គ្លេស៖ លោក Shaun Wright-Phillips បាននិយាយថាក្លិបតោខៀវ Chelsea ពិតជាមានសមត្ថភាពអាចស្រវាយកពាន៥ក្នុងរដូវកាលនេះប៉ុន្តែ Manchester City និង Liverpool អាចជាឧបសគ្គរារាំងដ៏ធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Chelsea
ក្រុម Chelsea

ភាគីរបស់លោកគ្រូ Thomas Tuchel កំពុងកាន់កាប់តារាង Premier League ដោយមាន២៩ពិន្ទុក្នុងដៃបន្ទាប់ពីឆ្លងកាត់ ១២ប្រកួតកន្លងមក ដោយចាញ់តែ១ប្រកួតប៉ុណ្ណោះ។

ក្រុម Chelsea
ក្រុម Chelsea

ចំពោះការលេងនៅក្របខណ្ឌ Champions League វិញគឺ Chelsea ក៏បានឡើងទៅកាន់វគ្គ១៦ក្រុមបានសម្រេចក្រោយ ឈរនៅលេខរៀងទី១នៃពូល H ដោយមាន១២ពិន្ទុក្នុងដៃ។

ក្រុម Chelsea
ក្រុម Chelsea

 សម្រាប់ FA Cup វិញគឺ Chelsea នឹងចាប់ផ្ដើមប្រកួតនៅខែមករានេះហើយស្របពេលពាន EFL Cup(Carabao Cup) វិញគឺ Chelsea បានឡើងមកដល់វគ្គ៨ក្រុមដោយត្រូវប្រកួតជាមួយ Brentford នៅថ្ងៃទី២៣ខែធ្នូខាងមុខនេះ។ក្រុមនេះក៏ធ្លាប់បានឈ្នះពាន UCL កាលពីរដូវកាលមុនដូចគ្នាដោយបានយកឈ្នះ Manchester City ១ ទល់នឹង០ នៅវគ្គផ្ដាច់ព្រ័ត្រ។

ក្រុម Chelsea
ក្រុម Chelsea


ដូច្នេះហើយទើបលោក Wright-Phillips បាននិយាយថា៖

ជាមួយគុណភាពរបស់កីឡាករដែលមានក្នុងក្រុម Chelsea គឺពួកគេអាចឈ្នះពានទាំង៥បាន ព្រោះពួកគេពិតជាលេងបានល្អគ្រប់គ្រាន់ហើយ។ ពួកគេអាចនឹងឈ្នះពានទាំង៥បាន ប៉ុន្តែ Manchester City និង Liverpool មិននៅស្ងៀមអង្គុយមើលទេ។

លោក Shaun Wright-Phillips
លោក Shaun Wright-Phillips
លោក Shaun Wright-Phillips

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T