ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុកមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់បានជួបនឹងអតីតសង្សារចាស់របស់ខ្លួន ក្រោយបែកគ្នាអស់រយៈពេល២០ឆ្នាំ ដោយលទ្ធផលចុងក្រោយគឺពិតជានឹកស្មានមិនដល់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ ម៉ា លីហុង បានសរសេររៀបរាប់ពីដំណើរដើមទងរបស់លោក ដែលបានជួបនឹងអតីតសង្សារចាស់របស់ខ្លួនវិញតាំងពីរៀនវិទ្យាល័យជាមួយគ្នា ហើយបានជួបវិញចៃដន្យ ដោយសារលោកជារត់កង់បីឥណ្ឌា ចំណែកអតីតសង្សារជាភ្ញៀវដែលហៅកង់បីឥណ្ឌាជិះ ដោយអត្ថន័យទាំងស្រុងមានដូចខាងក្រោម៖
ដឹកភ្ញៀវស្រី ហាយសូ ម្នាក់អាយុ៣៨ឆ្នាំ ស្អាត ចេញពីពិភពថ្មីឈូកមាស ទៅប៉េងហួតបឹងស្នោរ The Star Rosato ហៅតាម Grab។ នៅតាមផ្លូវគាត់សួរថា បងសុខសប្បាយអត់ រស់នៅណាដែរ មានកូនប៉ុន្មាននាក់ហើយ ខ្ញុំឆ្លើយឆ្លងជាមួយគាត់ធម្មតាហូរហែរតាមផ្លូវ លុះជិតដល់ផ្លូវបត់ចូលបូរីគាត់ក៍អង្អែលក្បាលខ្ញុំ ខ្ញុំសួរថាម៉េចលេងក្បាលខ្ញុំអញ្ចឹង គាត់អត់មាត់ហើយនិយាយថាសូមទោស បន្ទាប់មកគាត់សួរថាបងមានប្រើABA អត់? គាត់អត់មានលុយរាយជាប់ខ្លួនទេ ខ្ញុំក៍អោយលេខ ABA ខ្ញុំទៅគាត់។ ពេលមកដល់មុខផ្ទះវីឡាគាត់ គាត់ក៍យកលុយដាក់ចូលហោប៉ៅខោខ្ញុំ ហើយឱបខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចរាងភ័យខ្លាចគេធ្វើស៊ី បន្ទាប់មក គាត់សួរខ្ញុំថា បងអត់ចាំខ្ញុំទេ? ខ្ញុំសួរថាណាគេ? គាត់ដោះម៉ាសចេញ ហើយប្រាប់ថាខ្ញុំគាត់គឺ ណារី រៀនថ្នាក់ទី១២នៅទួលទំពូង ជាមួយបងនឹង។ ព្រះជាម្ចាស់ តាមពិតគាត់មនុស្សស្រីដែលជាសង្សារខ្ញុំកាលពីជាង២០ឆ្នាំមុន ដែលពួកយើងស្រឡាញ់គ្នាខ្លាំងតែត្រូវបែកគ្នាដោយគ្រួសារគាត់មិនអោយទាក់ទងគ្នា។ មិននឹកស្មានថាគាត់នៅចាំមុខខ្ញុំសោះ។
ខ្ញុំស្រឡាំងកាំង មិនដឹងនិយាយអី មានអារម្មណ៍ថាខ្មាសគាត់ខ្លាំង ហើយអរគុណ ក៍ជិះចេះមកក្រៅ។
ពេលចេញផុតខ្ញុំក៍ឈប់ហើយយកលុយចេញពីហោប៉ៅឃើញលុយ២០០ដុល្លារដែលគាត់ដាក់អោយ។ ខ្ញុំបិទអេប ហើយអង្គុយនឹកដល់រឿងយើងកាលពីជាង២០ឆ្នាំមុន ក៍ទឹកភ្នែករលីងរលោង ហើយក៏ញញឹមវិញដោយឃើញមនុស្សស្រីដែលខ្ញុំធ្លាប់ស្រលាញ់មានបានបែបនេះ។ ខ្ញុំមានអារម្មណ៍ថាគាត់មិនបាននៅស្រឡាញ់ខ្ញុំទេតែគាត់អាណិតខ្ញុំ។
សូមទោសរាងវែងបន្តិចហើយ ពិភពលោកនេះពិតជាមូលមែន
សូមចូលទស្សនារូបភាពខាងក្រោម៖

