ឃើញខ្លាំងដៃ! តាមពិត បុរសដែលសម្លុតសមត្ថកិច្ច មានមុខតំណែងជា...

//s9.kh1.co/ad/ad95399e642733c370534855f1fed6545bd01cbd.png
សង្គម

 ២៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ពិតជាខ្លាំងមែន មកដឹងមុខតំណែងតួនាទី បុរសជើងខ្លាំង ដែលសម្លុតរកវាយ និងចង់ដកស័ក្តិសមត្ថកិច្ច

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺនៅវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលបានឃើញយុវជនម្នាក់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងបញ្រ្ចាសទិស ហើយថែមទាំងគំរាមវាយមកលើសមត្ថកិច្ចទៀត ដែលហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយកើតហេតុការណ៍នេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ មកចាត់វិធានការតាមច្បាប់ជាបន្ទាន់។ 

ផ្អែកតាមការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ បុរសខាងលើមានឈ្មោះថា យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជា សន្តិសុខឯកជន មានទីលំនៅស្នាក់នៅម្តុំផ្សារដើមគរ នឹងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

ជនបង្ក
ជនបង្ក
ជនបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
ជនបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
ជនបង្កចង្អុលមុខសមត្ថកិច្ច
ជនបង្កចង្អុលមុខសមត្ថកិច្ច
ជនបង្កចង្អុលមុខសមត្ថកិច្ច
ជនបង្កចង្អុលមុខសមត្ថកិច្ច
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T