មានរឿងអ្វី? កីឡាករ Man UTD ខ្លះមិនសប្បាយចិត្តនឹងព័ត៌មាននៃការតែងតាំងលោក Rangnick ទេ

//s9.kh1.co/da/daa8eff4edb3a427181e46b4ec0b4066dab96edf.jpeg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

កីឡាករ Man UTD ខ្លះមិនសូវសប្បាយចិត្តនឹងការតែងតាំងលោក Rangnick

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ កីឡាករនៅក្លិបបិសាចក្រហម Manchester United ខ្លះមានការមិនសប្បាយចិត្តនឹងព័ត៌មាននៃការតែងតាំងលោក Ralf Rangnick ជាគ្រូបង្វឹកបណ្ដោះអាសន្នដោយសារតែពួកគេមិនត្រូវបានថ្នាក់លើក្លិបជូនដំណឹងពីរឿងនេះជាមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United 
កីឡាករ Manchester United 
លោក Ralf Rangnick
លោក Ralf Rangnick

អ្នកកាសែត Fabrizio Romano និងប្រភពជាច្រើនទៀតបានបង្ហើបថា Manchester United និងលោក Rangnick បានឈានដល់កិច្ចព្រមព្រៀងហើយដោយលោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះនឹងមកដឹកនាំនៅ Old Trafford រយៈពេល៦ខែ ហើយផុតពី៦ខែនេះគឺលោកនឹងកាន់តំណែងខាងទីប្រឹក្សារបស់ក្លិបរយៈពេល២ឆ្នាំទៀត។

លោក Ralf Rangnick
លោក Ralf Rangnick

មកទល់ពេលនេះក្លិបពុំទាន់បានប្រកាសជាផ្លូវការនោះទេប៉ុន្តែកីឡាករក្នុងក្រុមមានអារម្មណ៍មិនសូវពេញចិត្តដែលពួកគេដឹងរឿងនេះក្រោយប្រព័ន្ធផ្សព្វផ្សាយ។ សារព័ត៌មាន The Daily Star បានបង្ហើបថាគ្មាននរណាម្នាក់ប្រាប់ទៅកីឡាករក្នុងក្រុមតាម Whatsapp នោះឡើយ។

កីឡាករ Manchester United
កីឡាករ Manchester United

យ៉ាងណាមិញ លោក Ralf Rangnick ត្រូវបានគេរំពឹងទុកថានឹងដឹកនាំក្លិប Manchester United ប្រកួតទល់នឹង Arsenal នៅថ្ងៃទី៣ខែធ្នូខាងមុខនេះហើយ៕

លោក Ralf Rangnick
លោក Ralf Rangnick

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T