ទីបំផុត វីរុសកូវីដបម្លែងខ្លួនថ្មីអនុភាព១០ដង មានឈ្មោះជាផ្លូវការថា...

//s9.kh1.co/03/03257845005ed04be77b1450529557c0693a2167.png
សង្គម

 ២៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

មិនធម្មតាមែន ទីបំផុតវីរុសកូវីដបម្លែងខ្លួនថ្មី១០ដង មានឈ្មោះជាផ្លូវការថាអូមីក្រុង​

ពិភពលោក៖ កាលពីប៉ុន្មានម៉ោងមុនបន្តិច អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាប្រភេទមេរោគដ៏ព្រួយបារម្ភ​ និងបានដាក់ឈ្មោះឲ្យកូវីដបម្លែងខ្លួនថ្មីនេះថា​ អូមីក្រុង​ (Omicron)​ នេះបើយោងតាមគេហទំព័រផ្លូវការនៃអង្គការសុខភាពពិភពលោកចេញផ្សាយនៅព្រឹកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែលថា កូវីដប្រភេទ អូមីក្រុង នេះវាជាប្រភេទមេរោគបំលែងថ្មី​ ដែលឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ដែលតា​ទៅទៀត(អនុភាព១០ដង)​ ។ ប្រភពដែលរកឃេីញដំបូង​នៅប្រទេសអាហ្វ្រិកខាងត្បូង​ បន្ទាប់មករកឃេីញនៅប្រទេស​បុតស្វាណា ​, ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ , ឡេសូថូ  និងអេស្វាទីនី (Eswatini)​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ព្រមទាំងកាលពីពេលថ្មីៗនេះ បានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ និងកំពុងរកឃេីញដែរនៅប្រទេសដទៃទៀតដូចជា​ អ៊ុីស្រាអែល​ អង់គ្លេស​ បែលហ្សិក ។

សូមរំលឹកផងដែលថា គិតរហូតមកទល់នឹងពេលនេះអង្គការសុខភាពពិភពលោកបានរកឃេីញមេរោគបំលែងថ្មីដែលព្រួយបារម្ភចំនួន៥ប្រភេទគឺ​ អាល់ហ្វា​ បេតា​ ហ្កាម៉ា​ ដែលតា​ និង​ អូមីក្រុង​ ហើយ៕

អូមីក្រុង​ (Omicron)
អូមីក្រុង​ (Omicron)
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T