ពូកែណាស់! ល្អហួស ដើរម៉ូតល្អខ្លាំង មិនចាញ់បវរកញ្ញាអាជីព (មានវីដេអូ)

//s9.kh1.co/5c/5c74d4b3d4cef62fea8caa59289179ce7422d786.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ល្អហួសជាកុមារីមួយរូបមានទាំងរូបសម្ផស្សស្រស់ស្អាតបែបធម្មជាតិ ម្យ៉ាងនាងក៏មានទេពកោសល្យផ្នែកសិល្បៈខ្រើនផ្នែកថែមតៀតផង។

ភ្នំពេញ៖ ចាប់តាំងពីពេលកុមារី ល្អហួស បង្ហាញមុខលើបណ្ដាញសង្គម និងផ្ទុះល្បីថានាងមានមុខមាត់ដូចតារាសម្ដែងស្រីថៃលំដាប់ប្រទេស យ៉ាយ៉ា រួចមក នាងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដែលនិយមលេងបណ្ដាញសង្គម។ ពិតណាស់ ក្រៅពីមានរូបសម្ផស្សស្អាតផូរផង់ គេដឹងទៀតថាក្មេងស្រីរូបនេះ មានដុងសិល្បៈអាចសម្ដែង ច្រៀងរាំស្ទើរគ្រប់ទម្រង់ បើទោះបីនៅក្មេងវ័យក៏ពិតមែន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ស្របពេល ល្អហួស កាន់តែធំពេញវ័យ គេកាន់តែសម្លឹងឃើញពីទេពកោសល្យ និងសមត្ថភាពរបស់ក្មេងស្រីរូបនេះ ខណៈនាងអាចធ្វើរឿងគ្រប់យ៉ាងបានដូចមនុស្សពេញវ័យយ៉ាងដូច្នេះ។ ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ ធ្លាប់បង្ហើបប្រាប់ថា ទៅថ្ងៃអានាគតនាងមានបំណងចង់ធ្វើជាតារាK-pop ជាពិសេសនៅពេលដែលគ្រប់អាយុ នាងនឹងដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាតែម្ដង។ 

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែបានឃើញសមត្ថភាពសម្ដែង ច្រៀងរាំ និងរាំរបាំរបស់ល្អហួស ប៉ុន្តែថ្មីៗនេះនាងកំពុងហ្វឹកហាត់រៀនដើរបង្ហាញម៉ូតផងដែរ។ ដោយសកម្មភាពដើរម៉ូតនៅក្នុងវីដេអូ យុវតីរូបនេះពិតជាធ្វើបានល្អ ព្រមទាំងបង្ហាញឲ្យទស្សនិកជនឃើញពីភាពជឿជាក់មិនចាញ់បវរកញ្ញាប៉ុន្មានោះទេ។ ហើយការដើររបស់នាង មានភាពរស់រវើក ជំហានដើរមួយៗត្រូវនឹងចង្វាក់ភ្លេង រីឯការបង្វិលខ្លួន និងទឹកមុខក៏បញ្ចូលអារម្មណ៍បានយ៉ាងល្អគួរឲ្យសរសើរ៕

ប្រភពវីដេអូ៖ Oliva Kong

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T