បរទេស៖ កាលពីថ្ងៃ អាទិត្យ ទី ២១ កន្លងទៅក្រុម Manchester United បានបណ្តេញលោក Ole Gunnar Solskjaer ចេញពីតំណែង បន្ទាប់ពីលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ ពោលគឺក្រោយពេលចាញ់ Watford ៤-១ តែម្តង, ហើយក្រោយមកក្រុមបិសាចក្រហមបានឱ្យលោក Michael Carrick ចូលដឹកនាំជំនួសប៉ុន្មានប្រកួតសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ Man UTD ជិតឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាយកគ្រូបង្វឹកសញ្ជាតិ អាល្លឺម៉ង់ លោក Ralf Rangnick មកធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នហើយ។ ក្នុងនោះបុរសវ័យ ៦៣ ឆ្នាំនឹងទទួលបានកុងត្រារយៈពេល ៦ ខែ អមជាមួយជម្រើសនៃការចូលកាន់តំណែងជាអ្នកប្រឹក្សារបស់ក្លិបរយៈពេលវែងផងដែរ។

ជាមួយគ្នានេះកាសែត The Sun បានធ្វើការវិភាគពីជម្រើស ១១ នាក់ដំបូងដែលលោក Rangnick នឹងអាចប្រើប្រាស់នៅ Man UTD, ក្នុងនោះបុរសសញ្ជាតិ អាល្លឺម៉ង់ ត្រូវបានគេដឹងថាលោកនឹងអាចប្រើប្រាស់របៀបលេង ២ ទម្រង់, ទី ១ គឺប្រព័ន្ធលេង ៤-២-៣-១ និង មួយទៀតគឺ ៤-៤-២។
១. ប្រព័ន្ធលេង ៤-២-៣-១៖
អ្នកចាំទី៖ David de Gea
ខ្សែការពារ៖ Shaw, Maguire, Varane និង Wan-Bissaka
ខ្សែបម្រើ៖ Van de Beek, McTominay និង Bruno Fernandes
ខ្សែប្រយុទ្ធ៖ Rashford, Cristiano Ronaldo និង Jadon Sancho។

២. ប្រព័ន្ធលេង ៤-៤-២
អ្នកចាំទី៖ David de Gea
ខ្សែការពារ៖ Shaw, Maguire, Varane និង Wan-Bissaka
ខ្សែបម្រើ៖ Rashford, Fernandes, McTominay និង Sancho
ខ្សែប្រយុទ្ធ៖ Ronaldo និង Cavani៕

ប្រភព៖ The Sun