សំណាងមើលមិនឃើញ! បុរសលាក់មុខម្នាក់ ទិញគំនូរនេះ៣០ដុល្លារ តែឥឡូវវាអាចមានតម្លៃដល់៥០លានដុល្លារ

//s9.kh1.co/ad/add5ecb82f691f7e0957463b1e7bf093330c7970.jpg
សង្គម

 ២៦-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ម្ចាស់គំនូរដែលជាបុរសលាក់មុខ ត្រូវបានគេចរចាកិច្ចព្រមព្រៀង ដោយផ្ដល់នូវទឹកប្រាក់ចំនួន១០០,០០០លានដុល្លារអាមេរិកជាមុនសិន

បរទេស៖ បុរសជនជាតិអាមេរិកម្នាក់ មិនបញ្ចេញអត្តសញ្ញាណ និងមានអាយុ៦០ឆ្នាំ បានទិញគំនូរមួយផ្ទាំងក្នុងតម្លៃត្រឹមតែ៣០ដុល្លារអាមេរិកប៉ុណ្ណោះ តែកាលពីថ្មីៗនេះ ទើបដឹងថា វាអាចលក់វិញនៃតម្លៃដល់ទៅ៥០លានដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសលាក់មុខខាងលើ បានទិញគំនូរដ៏មានតម្លៃនេះតាំងពីឆ្នាំ២០១៦ម៉្លេះ និងបានដាក់តាំងក្នុងផ្ទះរបស់គាត់អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ រហូតដល់អ្នកឯកទេសជនជាតិអាមេរិកម្នាក់ និងដៃគូជាន់ខ្ពស់នៅក្រុមហ៊ុនលក់សិល្បៈប្រចាំទីក្រុងឡុងដ៏ បានប្រទះឃើញ។

តួយ៉ាង គំនូរនេះមានចំណងជើងថា The Virgin and Child With a Flower on a Grassy Bench (ឆ្នាំ១៥០៣) ហើយវាបានស្ថិតនៅក្នុងបណ្ដុំរបស់ស្ថាបត្យករ Jean-Paul Carlhian ដែលទទួលមរណភាពក្នុងឆ្នាំ២០១២។

ទោះជាយ៉ាងណាក៏ដោយ ម្ចាស់គំនូរដែលជាបុរសលាក់មុខ ត្រូវបានគេចរចាកិច្ចព្រមព្រៀង ដោយផ្ដល់នូវទឹកប្រាក់ចំនួន១០០,០០០លានដុល្លារអាមេរិកជាមុនសិន ហើយគាត់បានប្រើប្រាស់ប្រាក់ទៅលើការជួសជុលដំបូលផ្ទះឡើងវិញ ទិញរថយន្ដថ្មី និងធ្វើការបរិច្ចាគទៅកាន់ព្រះវិហារផងដែរ។ ចំពោះគំនូរវិញ បច្ចុប្បន្នកំពុងដាក់តាំងបង្ហាញនៅវិចិត្រសាល Agnews ក្នុងទីក្រុងឡុងដ៍រហូតដល់ថ្ងៃទី១២ ខែធ្នូ ខណៈជឿជាក់ថាវាអាចលក់បានតម្លៃដល់ទៅ៥០លានដុល្លារអាមេរិក៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

គំនូរដែលទិញក្នុងតម្លៃ៣០ដុល្លារអាមេរិក
គំនូរដែលទិញក្នុងតម្លៃ៣០ដុល្លារអាមេរិក
គំនូរដែលត្រូវបានគូរជាច្រើនឆ្នាំមុន
គំនូរដែលត្រូវបានគូរជាច្រើនឆ្នាំមុន
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T