ន៎ុះ! ស្រីៗចង់ស្អាត ចូលចិត្ត Makeup ពេលហាត់ប្រាណ ប្រយ័ត្នខូចមុខខ្ទេចទៅ!

//s9.kh1.co/07/077acf086edbd6933485a2f631c41f93c1ac1ffc.jpg
យល់ដឹង

 ២៦-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ដឹងហើយ អារឿង​ផាត់មុខ លាប​ម្សៅ​ពេល​ចេញ​ទៅ​ក្រៅ ជា​ជំនាញ​ស្រីៗ។ ស្រីៗ​គ្នា​យើង​មួយ​ណា​មិន​ចង់​ស្អាត មើល​ទៅ​ Cute ប៉ុន្តែ​ពេល​ខ្លះ

ដឹងហើយ អារឿង​ផាត់មុខ លាប​ម្សៅ​ពេល​ចេញ​ទៅ​ក្រៅ ជា​ជំនាញ​ស្រីៗ។ ស្រីៗ​គ្នា​យើង​មួយ​ណា​មិន​ចង់​ស្អាត មើល​ទៅ​ Cute ប៉ុន្តែ​ពេល​ខ្លះ​ ក៏​មិនគួរ​ផាត់​មុខ លាបម្សៅដែរ ពិសេស​ពេល​ហាត់​ប្រាណ ព្រោះ​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​លើ​ស្បែក​មុខ​យើង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីមូលហេតុ មិន​គួរ​ Makeup ពេលហាត់​ប្រាណ ពិសេសកំពុងរត់ហាត់ប្រាណ​ឲ្យ​គ្នាយើង​បាន​ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- Makeup ពេល​ហាត់​ប្រាណ ធ្វើឲ្យស្បែកមិនអាចបញ្ចេញញើស

ពេលយើង​កំពុងហាត់​ប្រាណ​ ប្រតិកម្ម​រាងកាយ នឹង​បញ្ចេញ​កម្ដៅ ​ហើយ​រន្ធញើស​ចាប់ផ្ដើម​ដំណើរ​ការ ​ទៅជា​បែក​ញើស​បញ្ចេញ​កាកសំណល់​ ឬ​ជាតិ​ពុល​ចេញពី​រាងកាយ។​ ប៉ុន្តែ​បើ​មាន​ស្រទាប់​ក្រែម​ ឬ​ម្សៅ​លើ​ផ្ទៃមុខ​ នឹង​ក្លាយ​ជា​របាំង​មួយ​ មិន​អាច​ឲ្យ​រន្ធញើស​បំពេញ​មុខងារ​ពេញលេញ​បាន។ ​Makeup បង្ក​ផលវិបាកលើ​​ស្បែក​មុខ ​មិន​អាច​ដក​ដង្ហើម​បាន​ នាំ​ឲ្យ​មាន​បញ្ហា​កើនតមុន​ ជាំមុខ ​ឬ​រលាក​ស្បែក​ជាដើម។​ ហេតុនេះ ​បើ​​ពិតជា​ចង់​ផាត់​មុខ លាប​ម្សៅ​ពេល​កំពុង​ហាត់ប្រាណ​ គួរ​ជ្រើសរើស​វិធី​ Makeup ​គ្មាន​ជាតិ​ប្រេង​ និង​ប្រើ​ប្រភេទ​ម៉ាស្ការ៉ា​ទឹក ​(Water-proof-mascara) ឬ​ម៉ាស្ការ៉ា​ស៊ីលីកូន (Silicone-based mascara)។

២- អ្វី​យើង​គួរ​ដឹង​រឿង Makeup ពេល​កំពុង​រត់​ហាត់​ប្រាណ

ចាំ​ថា ​កាលណា​ចាប់​ផ្ដើម​រត់​ រាងកាយ​យើង​​ នឹង​បញ្ចេញ​ញើស​ច្រើន​ជាង​ធម្មតា។​ ដូច្នេះ ​ក្រៅពី​គ្រឿងសម្អាង​គ្មាន​ជាតិ​ប្រេង ​ដូច​បាន​លើកឡើង​ខាងលើ​ ​ត្រូវ​រក្សា​ផ្ទៃមុខ​ឲ្យ​​បាន​ស្អាត។ អាច​ប្រើ​កន្សែងពោះគោ​ស្អាត​ សម្រាប់​ជូត​មុខ អំឡុង​​ពេល​កំពុង​រត់។ ជាតិពុល​ចេញពី​រាងកាយ ផ្សំ​នឹង​ជាតិ​ប្រេងកកស្ទះ​ កោសិកា​ងាប់ ​ឬ​ធូលី​ជាប់​ជាមួយ​ក្រែមលើ​ផ្ទៃ​មុខ សុទ្ធ​តែងាយ​បង្ក​បរិយាកាស​អំណោយ​ផល​ចំពោះ​ពពួក​មេរោគ ​ឬ​បាក់តេរី​ផ្សេងៗ​ មក​ទំលើ​ផ្ទៃមុខ​យើង។ ហេតុនេះ ​បន្ទាប់​ពី​រត់​ហាត់​ប្រាណ​រួច ប្រញាប់​សម្អាត​មុខ​ឲ្យ​​បាន​ឆាប់ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

អំឡុង​ពេល​​រដូវ​ក្ដៅ ​បើយើង​​រត់​ពេល​ព្រឹក ទាំង​​គ្មាន​អ្វី​លើ​មុខ យើង​ក៏​អាច​បង្ក​​មាន​បញ្ហា​ដល់​ស្បែក ​ដោយសារតែ​​ពន្លឺ​ព្រះអាទិត្យដូច​គ្នា។ ដូច្នេះ​គួរ​ប្រើ​លេ​ការពារ​កម្ដៅ​ថ្ងៃ​ ពិត​ជាប្រសិទ្ធភាព ​អាច​ជួយ​យើង​បាន។ ​ត្រូវ​ចាំ​ថា​ ពេល​រត់​រន្ធញើសយើង​នឹងរីក​ធំ​ ហើយ​ញើស​ហូរចេញ​មក​ក្រៅ​បញ្ចេញ​ជាតិពុល​ និង​កាកសំណល់​ពី​រាងកាយ ហេតុ​នេះ ​សូម​ទិញ​ផលិតផល​គ្រឿងសម្អាង​ណា​ ​សមស្រប​ជាមួយ​បរិយាកាស​ហាត់ប្រាណ​តាម​ដង​ផ្លូវ​ ឬ​ធ្វើ​ការងារ​ ខាងក្រៅ​ជាដើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T