បារាំង៖ អ្នកគាំទ្ររបស់ក្លិប Paris Saint-Germain បានបញ្ចេញមតិរិះគន់ទម្រង់លេងរបស់ខ្សែប្រយុទ្ធ Lionel Messi ក្នុងការប្រកួតទល់នឹង Manchester City ក្នុងវគ្គចែកពូល Champions League នៅថ្ងៃទី២៥ខែវិច្ឆិកា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
PSG បានចាញ់ Man City ២ ទល់នឹង១ ក្នុងកីឡដ្ឋាន Etihad ប៉ុន្តែក្រុមរបស់លោក Mauricio Pochettino បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមតាមក្រុមរបស់លោក Pep Guardiola ដែរ។

យ៉ាងណាមិញ អ្នកគាំទ្របានសម្ដែងការមិនពេញចិត្តចំពោះ Messi ដោយចោទថាគេមិនខំប្រឹងលេងឲ្យអស់ពីចិត្តនិងឧស្សាហ៍ដើរក្នុងការប្រកួតនេះទៀតផង។

អ្នកគាំទ្របានបង្ហោះសាររិះគន់ម្ចាស់ពាន Ballon d'Or ៦សម័យរូបនេះថា៖
Messi បានតែខាងដើរក្នុងការប្រកួតនេះ មិនឃើញគេធ្វើអ្វីទាល់តែសោះ។ មើលទៅគេដូចជាលេងដូចមិនចង់លេងនៅក្លិបនេះ អ្នកគួរតែប្ដូរទៅលេងនៅ MLS (Major League Soccer) វិញទៅ!
បើនិយាយឲ្យស្មោះត្រង់ទៅតើ Messi បានធ្វើអីខ្លះឲ្យ PSG នៅការប្រកួតនេះ?
សាកស្រមៃថាអ្នកមានខ្សែប្រយុទ្ធបីរូប Mbappe, Messi និង Neymar តែអត់បានឈរកំពូលតារាងនៅវគ្គចែកពូល UCL ។

តង់ពីទី១លេងរាងល្អតែឥលូវ Messi,Neymar និង Mbappe ចាប់ផ្ដើមដើរលើទីលានហើយ។
នៅពេល Man City ស៊ុតគ្រាប់ទី២ Messi បានបង្ហាញទឹកមុខដូចគេមិនខ្វល់ព្រោះគេមើលទៅគ្មានព្រលឹងក្នុងខ្លួនសោះ។
PSG អាចនឹងលេងឈ្នះបើគ្មាន Messi ពួកគេអាចលេងល្អជាងនេះបើសិនគ្មានគេ។

ប្រភព៖ sportskeeda