កម្ពុជា៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមវិសាខា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមនាគខៀវ បឹងកេត បានលួងចិត្តអ្នកគាំទ្រ របស់ខ្លួនវិញ តាមរយៈការយកឈ្នះក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោម នៅកីឡដ្ឋាន RSN ដោយលទ្ធផល ២ទល់នឹង០ ដណ្ដើមបានលេខ៣ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាប់២គ្រាប់របស់បឹងកេត រកបានដោយកីឡាករ២រូបផ្សេងគ្នា ពោលគ្រាប់ទី១ កើតឡើងនៅនាទីទី៤៤ ដោយ សាន គឹមហេង ខណៈគ្រាប់ទី២ ស៊ុតបញ្ចូលទីដោយ កីឡាករ វាំង ដាវីន នៅដើមតង់ទី២ នាទីទី៤៩។

គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុម ព្រះខ័នរាជស្វាយរៀង ទល់នឹង ក្រុមវិសាខា ក៏ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា នេះផងដែរ នៅវេលាម៉ោង៦ល្ងាច នាកីឡដ្ឋាន RSN៕